ព័ត៌មានអន្ដរជាតិ
សិស្សអាយុ១៥ឆ្នាំម្នាក់បាញ់រះលើវិទ្យាល័យអាមេរិកមួយស្លាប់៣ របួស៨
សិស្សសាលាអាយុ១៥ឆ្នាំបានបើកការបាញ់រះនៅវិទ្យាល័យ Michigan របស់ខ្លួនកាលពីថ្ងៃអង្គារ៍ ទី៣០ ខែវិច្ឆិកាបានសម្លាប់ក្មេងជំទង់៣នាក់ និងរបួស៨នាក់មុនពេលប៉ូលិសចាប់ខ្លួន។ នេះបើតាមអាជ្ញាធរបាននិយាយ ហើយបានក្លាយជាការបាញ់សម្លាញ់នៅសាលារៀនអាក្រក់បំផុតនៅសហរដ្ឋអាមេរិកឆ្នាំនេះ។
មន្ត្រីនៅ Oakland County Sheriff បាននិយាយថា ក្នុងនោះមានគ្រូម្នាក់ក្នុងចំណោមអ្នករបួសពីការបាញ់ប្រហារដែលបានកើតឡើងនាពេលរសៀលខណៈពេលថ្នាក់រៀនទើបចាប់ផ្តើមនៅវិទ្យាល័យ Oxford High School។ ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតទាំង៣នាក់គឺក្មេងប្រុសអាយុ១៦ឆ្នាំ ក្មេងស្រីអាយុ១៤ឆ្នាំ និងក្មេងស្រីអាយុ១៧ឆ្នាំ។
ក្នុងចំណោមអ្នករបួស៨នាក់នោះ មាន៦នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង២នាក់ត្រូវធ្វើការវះកាត់។
ជនសង្ស័យត្រូវបានយកទៅឃុំខ្លួន និងកាំភ្លើងកែច្នៃពាក់កណ្តាលស្វ័យប្រវត្តិមួយដើមត្រូវបានរឹបអូស ប៉ុន្តែមិនមានការពន្យល់ភ្លាមទេពីមូលហេតុដែលបណ្តាលឲ្យកើតមានការបាញ់ប្រហារនៅ Oxford ដែលមានចម្ងាយ៦៥គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Detroit។
ជនសង្ស័យបានបាញ់រះប្រហែលជា១៥ទៅ២០គ្រាប់ក្នុងរយៈពេលប្រហែលជា៥នាទី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់