ព័ត៌មានអន្ដរជាតិ
វៀតណាម ផ្អាកតេស្តវ៉ាក់សាំងកូវីដលើមនុស្ស ដោយសារគ្មាន អ្នកស្ម័គ្រចិត្ត
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ម្នាក់បានប្រកាសថា ការសាកល្បងដំណាក់កាលទី ៣ នៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Covivac របស់វៀតណាមត្រូវបានផ្អាក ដោយសារការលំបាកក្នុងការស្វែងរកអ្នកស្ម័គ្រចិត្ត ។

លោក Vu Dinh Thiem នាយកមជ្ឈមណ្ឌលពិសោធន៍គ្លីនិកនៃវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតបាននិយាយកាលពីថ្ងៃអង្គារថា ការសាកល្បងដំណាក់កាលទី ៣ សម្រាប់វ៉ាក់សាំងកូវីដត្រូវការអ្នកស្ម័គ្រចិត្តប្រហែល ៤,០០០ នាក់ ។
លោកបាននិយាយថា “ការស្វែងរកអ្នកស្ម័គ្រចិត្តមានការលំបាក ដោយសារគ្មានស្រុកណាដែលមនុស្សមិនបានចាក់វ៉ាក់សាំងរាប់ពាន់នាក់នោះទេ ។ ដូចនេះ ក្រុមស្រាវជ្រាវត្រូវតែផ្អាកការសាកល្បងព្យាបាល ហើយស្វែងរកជម្រើសផ្សេង” ។

លោក Thiem បាននិយាយថា ក្រុមការងារកំពុងពិចារណាលើគំនិតនៃការស្រាវជ្រាវចាក់ជាដូសជំរុញដើម្បីប្រើប្រាស់នៅពេលអនាគត ព្រោះមិនមានពេលវេលាសម្រាប់បន្តការសាកល្បងដំណាក់កាលទី ៣ នោះទេ ។
ចំណែកចំពោះការចាក់វ៉ាក់សាំងការពារកូវីដផ្សេងទៀត វៀតណាមសម្រេចបានការចាក់ដូសដំបូងដល់មនុស្សចំនួន ៧១ លាននាក់ ខណៈប្រហែល ៥០.៩ លាននាក់បានចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ វៀតណាម ពិចារណាហាមប្រាមការធ្វើដំណើរទាំងទៅ និងមកពី អាហ្វ្រិកខាងត្បូង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


