ព័ត៌មានអន្ដរជាតិ
Omicron ចូលដល់ប្រទេសអាស៊ានមួយទៀតហើយ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Khairy Jamaluddin បាននិយាយនៅថ្ងៃសុក្រនេះ ថា ប្រទេសម៉ាឡេស៊ី បានរកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួន Omicron ដែលល្បីថាសាហាវនិងឆ្លងលឿន។

លោកបាននិយាយថា មេរោគនេះ ត្រូវបានរកឃើញពីនិស្សិតបរទេសមកពីអាហ្វ្រិកខាងត្បូង ហើយបានប្ដូរជើងហោះហើរតាមរយៈសិង្ហបុរី និងមកដល់ម៉ាឡេស៊ី កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។
សារព័ត៌មាន Malaysiakini បានរាយការណ៍ថា បច្ចុប្បន្ននិស្សិតរូបនោះ កំពុងស្ថិតក្រោមការដាក់ឲ្យនៅ ដាច់ពីគេ រួមជាមួយមនុស្ស ៥ នាក់ផ្សេងទៀត ដែលជិះរថយន្តក្រុងរួមគ្នា ពីទីក្រុងគូឡាឡាំពួ ទៅ កាន់ទីក្រុង Ipoh រដ្ឋ Perak ។

លោក Khairy បានបន្ថែមទៀតថា និស្សិតរូបនេះ បានចូលប្រទេសម៉ាឡេស៊ី មុនពេលដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា Omicron មានភាពខុសប្លែកគ្នានៃការព្រួយបារម្ភ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីកាលពីថ្ងៃពុធ បានហាមប្រាមការចូលជាបណ្តោះអាសន្ននៃអ្នកធ្វើដំណើរមកពីប្រទេសដែលបានរាយការណ៍អំពីវីរុសបំប្លែងខ្លួន Omicron ឬត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់។

ការហាមប្រាមការធ្វើដំណើរ ត្រូវបានអនុវត្តចំពោះប្រទេសអាហ្វ្រិកចំនួន ៨ រួមទាំងអាហ្រ្វិកខាងត្បូង ហ្សីមបាវ៉េ ម៉ូសំប៊ិក និងម៉ាឡាវី ហើយអាចបន្តទៅ ប្រទេសផ្សេងទៀត ដែលត្រូវបានរកឃើញវីរុសបំប្លែងខ្លួននេះ ដូចជា អង់គ្លេស និងហូឡង់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Omicron ឆ្លងសាហាវមែន តែមិនទាន់សម្លាប់អ្នកជំងឺណាម្នាក់ឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


