ព័ត៌មានអន្ដរជាតិ
ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron
អាជ្ញាធរថៃ នៅតែកំពុងស្វែងរកមនុស្សចំនួន១២៣នាក់ ដែលមកពីប្រទេសណាមួយក្នុងចំណោមប្រទេសទាំង៨នៅទ្វីបអាហ្វ្រិកភាគខាងត្បូង ដើម្បីធ្វើតេស្តរកមើលថាតើពួកគេមានផ្ទុកវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីដែរឬក៏អត់ឬអត់។

លេខាធិការក្រសួងសុខាភិបាលថៃ លោក Kiattiphum Wongrajit បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរកំពុងប្រើគ្រប់មធ្យោបាយក្នុងការព្យាយាមទាក់ទងជាមួយពួកគេ ដូចជា SMS អ៊ីមែល ការហៅទូរសព្ទ និងកម្មវិធីទូរសព្ទ (App) ជាដើម។
ពួកគេចាំបាច់ត្រូវទាក់ទងមន្ត្រី សម្រាប់ការធ្វើតេស្ត RT-PCR រកវីរុសបំប្លែងខ្លួន Omicron។

លោកបន្តថា អ្នកធ្វើដំណើរទាំងនោះគឺមកពីប្រទេស បុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ាឡាវី, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង ឬ ស៊ីមបាវ៉េ ហើយបានចូលប្រទេសថៃនៅចន្លោះថ្ងៃទី ១៥ ដល់ ២៧ ខែវិច្ឆិកា តាមរយៈអាកាសយានដ្ឋានក្នុងទីក្រុងបាងកក និងភូកេត។
គួរបញ្ជាក់ថា មានអ្នកដំណើរសរុបចំនួន ៣៣៣ នាក់មកពីប្រទេសទាំង ៨ បានចូលប្រទេសថៃក្នុងអំឡុងពេលនោះ។ ៦១នាក់បានចាកចេញពីប្រទេសរួចហើយ ហើយ ១០៥ នាក់បានបញ្ចប់កម្មវិធីដាក់ឲ្យនៅដាច់ពីគេ និងស្នាក់នៅក្នុងប្រទេសនេះរយៈពេលជាងពីរសប្តាហ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ WHO ប្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនឲ្យហើយ ចំពោះការផ្ទុះវីរុស Omicron
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


