Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន ព្រមាន​ ពូទីន ខ្លាំងៗក្នុងជំនួបតាមវីដេអូ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារថា លោកខាងលិចនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការរឹងមាំផ្សេងទៀត លើរុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែន។

Biden Warns Putin of Sanctions Over Growing Tension in Ukraine

មេដឹកនាំទាំងពីរបានពិភាក្សាគ្នារយៈពេលពីរម៉ោងលើបញ្ហាអ៊ុយក្រែន និងជម្លោះផ្សេងទៀតនៅក្នុង video call ស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបានធ្លាក់ចុះដល់ចំណុចទាបបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ជាងបីទសវត្សរ៍មុន ខណៈរុស្ស៊ីកំពុងដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ នៅព្រំដែនអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ លោក ពូទីន បានឆ្លើយតបទៅការព្រមាននេះ ជាមួយនឹងការទាមទារឲ្យមានការធានាដែលអាចទុកចិត្តបាន និងស្របច្បាប់ប្រឆាំងនឹងការពង្រីករបស់អង្គការណាតូ ទៅភាគខាងកើត ហើយបានត្អូញត្អែរអំពីការប៉ុនប៉ងរបស់ណាតូ​ក្នុងការអភិវឌ្ឍទឹកដីអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរបានយល់ព្រមបន្តទំនាក់ទំនង ដែលជាការអភិវឌ្ឍន៍ អាចកាត់បន្ថយភាពតានតឹងពិភពលោក។

វិមានក្រឹមឡាំងបានបដិសេធអំពីចេតនាវាយប្រហារអ៊ុយក្រែន ហើយនិយាយថា ការបង្កើនកងទ័ពនៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន គឺជាការការពារ ប៉ុន្តែប្រទេសជិតខាងកំពុងប្រកាសអាសន្ន។

Biden warns Putin of repercussions if Russia invades Ukraine - The Globe  and Mail

លោក បៃដិន បានព្រមានមេដឹកនាំរុស្ស៊ីថា លោក ពូទីន អាចប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹង, ការរំខាននៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅកាន់អឺរ៉ុប ហើយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប នឹងផ្តល់សមត្ថភាពការពារបន្ថែមដល់អ៊ុយក្រែន។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតបជាមួយនឹងវិធានការសេដ្ឋកិច្ច និងវិធានការដ៏ខ្លាំងក្លាផ្សេងទៀត ក្នុងករណីមានការកើនឡើងផ្នែកយោធា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ក្រោយជួបលោកស៊ី ពេលនេះលោក បៃដិន និយាយថា បញ្ហាឯករាជ្យតៃវ៉ាន់ ទុកឲ្យតៃវ៉ាន់ ដោះស្រាយដោយខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម