Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron បន្ថែមទៀតហើយ

បានផុស

នៅ

លទ្ធផលតេស្តរបស់អ្នកដំណើរពីរនាក់ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីខែមុន ឥឡូវនេះស្រាប់តែចេញមកថា ពួកគេវិជ្ជមានវីរុសបំប្លែងខ្លួន Omicron ប៉ុន្តែមន្ត្រីសុខាភិបាលនិយាយថា អ្នកជំងឺបានជាសះស្បើយហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការលេចឡើងនៃវីរុសបំប្លែងខ្លន Omicron, មន្ត្រីសុខាភិបាលថៃបានចាប់ផ្តើមពិនិត្យករណីកូវីដ១៩ ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរមកពីបរទេសក្នុងអំឡុងខែវិច្ឆិកា។

ករណីទាំងពីរនេះគឺជាស្ត្រីជនជាតិថៃអាយុ ៣៦ឆ្នាំ និង ៤៦ឆ្នាំ ដែលបានធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីធ្វើការជាអ្នកបកប្រែនៅឯពិធីសាសនាមួយក្នុងប្រទេសនីហ្សេរីយ៉ា កាលពីចុងខែមុន។

មន្ត្រី​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​គ្រប់គ្រង​ជំងឺ​បាន​រាយការណ៍​ថា អ្នក​ជំងឺ​ទាំង​ពីរ​នាក់​មាន​អាការ​ស្រាល​ ហើយមន្ត្រីសុខាភិបាលកំពុងស៊ើបអង្កេតករណីនេះ។

គួរបញ្ជាក់ថា បូករួមទាំងករណី២នេះទៀត ធ្វើឲ្យប្រទេសថៃ រកឃើញវីរុសបំប្លែងខ្លួន Omicron ​ចំនួន៣ករណីហើយ ដោយករណីមួយទៀត ត្រូវបានរកឃើញលើបុរសអាមេរិកម្នាក់ ដែលធ្វើដំណើរមកពីអេស្ប៉ាញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម