ព័ត៌មានអន្ដរជាតិ
រថយន្តដឹកប្រេងកំពុងឆេះ បែរនាំគ្នាទៅប្រមូលប្រេងធ្លាយ ស្រាប់តែផ្ទុះស្លាប់ជាង៦០នាក់ នៅហៃទី
មនុស្សជាង៦០នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានផ្ទុះឆេះនៅភាគខាងជើងប្រទេស ហៃទី។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តនេះបង្កគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Cap-Haïtien ហើយជនរងគ្រោះ បានព្យាយាមទៅប្រមូលប្រេងដែលលេចធ្លាយ នៅពេលរថយន្តឆេះ។
មន្ទីរពេទ្យក្នុងស្រុក គឺពោរពេញទៅដោយអ្នករងរបួសនៅក្នុងការផ្ទុះនេះ។

រូបភាពដែលគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុក្នុងទីក្រុងធំលំដាប់ទីពីររបស់ប្រទេសហៃទី។ សាក្សីម្នាក់បានពណ៌នាកន្លែងផ្ទុះនោះថា ដូចជា “ឋាននរក”។
មនុស្សរាប់សិបនាក់ បានរងរបួសនៅក្នុងការផ្ទុះនេះ ហើយក្រុមគ្រូពេទ្យក្នុងតំបន់និយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង។

ឧបទ្ទវហេតុនេះបានកើតឡើង ចំពេលដែលប្រទេសហៃទី កំពុងជួបប្រទះនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមក្មេងទំនើងដ៏មានអំណាច បានដណ្តើមគ្រប់គ្រងការចែកចាយប្រេងឥន្ធនៈភាគច្រើននៅទូទាំងប្រទេស។
ប្រទេសហៃទី ក៏ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធំមួយផងដែរ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីដើមឆ្នាំនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នាំគ្នាទៅប្រមូលប្រេង ពេលរថយន្តជួបគ្រោះថ្នាក់ ស្រាប់តែផ្ទុះឆេះស្លាប់និងរបួសជិត ២០០ នាក់ (មានវីដេអូ)
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


