ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លង Omicron ថែមទៀតហើយ
គិតត្រឹមថ្ងៃអង្គារទី១៤ខែធ្នូនេះ ថៃបានកត់ត្រាករណីវីរុសកូវីដបំប្លែងខ្លួន Omicron សរុប៨ករណីហើយ ចាប់តាំងពីប្រទេសនេះ បានរាយការណ៍ពីការរកឃើញមេរោគ Omicron លើកដំបូងនៅថ្ងៃទី១ខែធ្នូ។

ថ្វីបើចំនួនមិនច្រើនក៏ដោយ ប៉ុន្តែការលេចឡើងនៃវីរុសបំប្លែងខ្លួននេះ បានជំរុញឲ្យរដ្ឋាភិបាលថៃរឹតបន្តឹងការធ្វើដំណើរ និងវិធានការត្រួតពិនិត្យជំងឺលើភ្ញៀវទេសចរ ដើម្បីការពារកុំឲ្យវីរុស Omicron ត្រូវបាននាំចូលទៅក្នុងប្រទេស។
យោងតាមក្រសួងសុខាភិបាលសាធារណៈបានឲ្យដឹងថា ករណី Omicron ទាំងអស់ដែលត្រូវបានរាយការណ៍ គឺសុទ្ធសឹងតែជាករណីនាំចូល។

ស្របពេលជាមួយគ្នានោះដែរ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Suppakit Sirilak បានឲ្យដឹងថា មិនមានវីរុសបំប្លែងខ្លួនប្រភេទកូនកាត់ណាមួយ ត្រូវបានរកឃើញនៅក្នុងប្រទេសថៃឡើយ។
លោកបានបន្ថែមថា ការរីករាលដាលនៃវីរុសបំប្លែងខ្លួនប្រភេទ Delta ដែលជាមេរោគលេចធ្លោនៅក្នុងប្រទេសថៃ គឺបានធ្លាក់ចុះហើយនៅក្នុងទីក្រុងបាងកក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


