ព័ត៌មានអន្ដរជាតិ
ជួបគ្នាតាមវីដេអូ លោក ពូទីន សរសើរគំរូទំនាក់ទំនងរុស្ស៊ី-ចិន
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពីថ្ងៃពុធម្សិលមិញបានកោតសរសើរចំពោះទំនាក់ទំនងជាគំរូរបស់រុស្ស៊ីជាមួយប្រទេសចិននៅពេលលោកបានជជែកគ្នាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងបានបញ្ជាក់ថា លោកនឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។

ការហៅវីដេអូបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់រដ្ឋមន្ត្រីក្រសួងការបរទេសនៃបណ្តាលមហាអំណាច G7 បានពិភាក្សាគ្នាអំពីការវាយលុករបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន និងការបង្ក្រាបរបស់ចិននៅទីក្រុងហុងកុង និងស៊ីនជាំង។
លោក ពូទីន និយាយនៅក្នុងការផ្សាយតាមទូរទស្សន៍អំពីកិច្ចសន្ទនាបន្ទាប់ពីលោកនិយាយពីចូលរួមកីឡាអូឡាំពិកថា ៖«នៅខែកុម្ភៈ ទីបំផុត យើងនឹងអាចជួបគ្នាផ្ទាល់នៅទីក្រុងប៉េកាំង»។ លោកបានហៅលោក ស៊ីថា «សម្លាញ់»។
រហូតដល់ពេលនេះមានប្រទេស៤គឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេ កាណាដា និងអូស្ត្រាលី បានប្រកាសធ្វើពហិការការទូតពីកីឡាអូឡាំពិករដូវរងានាខែកុម្ភៈខាងមុខនេះដែលប្រទេសចិនធ្វើម្ចាស់ផ្ទ។ ប្រទេសទាំង៤នេះលើកហេតុផលពីការរំលោភសិទ្ធិមនុស្សរបស់ចិនលើជនជាតិមូស្លីមភាគតិច Uyghurs នៅទីក្រុងស៊ីនជាំង។

ទីក្រុងប៉េកាំង និងមូស្គូបានថ្កោលទោសចំពោះការធ្វើពហិការការទូត ហើយកាលពីថ្ងៃពុធ លោក ពូទីន និយាយថា មេដឹកនាំទាំងពីរបានប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីធ្វើនយោបាយកីឡា និងចលនាអូឡាំពិក។
រុស្ស៊ីត្រូវបានរកឃើញថា បានប្រើសារធាតុហាមឃាតដូពីងនៅកីឡាអូឡាំពិករដូវរងាកាលពីឆ្នាំ២០១៤នៅទីក្រុង Sochi និងត្រូវបានហាមឃាតពីការចូលរួមប្រកួតលក្ខណៈអន្តរជាតិចាប់ពីពេលនោះមក។
អត្តពលិករុស្ស៊ីត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងនាមអព្យាក្រឹតពោលគឺមិនកាន់ទង់ជាតិ ឬគោរពភ្លេងជាតិឡើយ ប្រសិនបើពួកគេបញ្ជាក់ថា កំណត់ត្រាប្រើប្រាស់សារធាតុហាមឃាតដូពីងគ្មាន។
មន្ត្រីរុស្ស៊ីរាប់ទាំងលោក ពូទីន ផងត្រូវបានហាមឃាតពីការចូលរួមការប្រកួតអន្តរជាតិ លើកលែងតែត្រូវបានអញ្ជើញដោយប្រមុខរដ្ឋរបស់ប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត។ ពេលនេះលោកប្រធានាធិបតី ស៊ី បានអញ្ជើញលោក ពូទីន រួចហើយ។

កាលពីថ្ងៃពុធ លោក ពូទីន បានប្រាប់លោក ស៊ី ថា ៖«គំរូថ្មីនៃកិច្ចសហប្រតិបត្តិការត្រូវបានបង្កើតឡើងរវាងប្រទេសយើង»ដែលរាប់បញ្ចូលទាំង«ការប្តេជ្ញាចិត្តដើម្បីប្រែក្លាយជាព្រំដែនរួមរបស់ពួកយើងឲ្យចូលទៅក្នុងខ្សែក្រវាត់នៃសន្តិភាពជានិរន្តរ៍ និងភាពជាអ្នកជិតខាងល្អ»។
«ខ្ញុំគិតថា ទំនាក់ទំនងទាំងនេះជាគំរូពិតប្រាកដមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តររដ្ឋនៅក្នុងសតវត្សរ៍ទី២១»។ លោក ពូទីន បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


