Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកព្រមានថា រដូវរងានេះ អ្នកមិនចាក់វ៉ាក់សាំង នឹងឈឺធ្ងន់ឬស្លាប់ ខណៈ Omicron វាយលុក

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានអំពី “រដូវរងានៃជំងឺធ្ងន់ធ្ងរ និងការស្លាប់” សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈក្រុមប្រទេស G7 បានហៅវីរុសបំប្លែងខ្លួន Omicron ថាជាការគំរាមកំហែងធំបំផុត ចំពោះសុខភាពសាធារណៈពិភពលោក។

ការព្រមានខ្លាំងៗនេះ បានកើតឡើងចំពេលដែលចក្រភពអង់គ្លេស រកឃើញការឆ្លងកូវីដជាង ៨៨,០០០ករណី ដែលជាចំនួនកំណត់ត្រា២ថ្ងៃជាប់គ្នា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដប្រជាថាតើ Omicron គ្រោះថ្នាក់ប៉ុនណា ប៉ុន្តែទិន្នន័យដំបូងបង្ហាញថា វាអាចធន់នឹងវ៉ាក់សាំង និងអាចឆ្លងខ្លាំងជាង Delta។

កាលពីដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មេរោគនេះបានរីករាលដាលដល់ប្រទេសចំនួន៧៧ហើយ។

ការព្រមានរបស់លោក Biden អំពីរដូវរងានេះ ក៏បានកើតឡើងផងដែរ ខណៈលោកបានជំរុញឲ្យជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំង២ដូសរួច ត្រូវទៅទទួលដូសជំរុញ។ លោកនិយាយថា “ការការពារពិតប្រាកដតែមួយគត់គឺ ចាក់វ៉ាក់សាំង”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានលើកឡើងថា “ឧបករណ៍ដែលយើងមាន យើងដឹងថា កំពុងដំណើរការ។ យើងនឹងបន្តជំរុញទៅមុខ ដើម្បីចាក់វ៉ាក់សាំង និងដូសជំរុញជូនប្រជាជនអាមេរិក”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសរងគ្រោះដោយសារកូវីដខ្លាំងជាងគេលើពិភពលោក បច្ចុប្បន្នមានអ្នកស្លាប់ជាមធ្យម ១,១៥០ នាក់ក្នុងមួយថ្ងៃ។ ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែធ្នូ ករណីឆ្លងប្រចាំថ្ងៃជាមធ្យមនៅអាមេរិក បានកើនឡើង ៣៥ ភាគរយ។ នេះបើយោងតាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កូវីដផ្តាច់ជីវិតជនជាតិអាមេរិក លើស៨០ម៉ឺននាក់ ជាចំនួនខ្ពស់បំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម