ព័ត៌មានអន្ដរជាតិ
ជំងឺផ្តាសាយបក្សីនៅ ជប៉ុន រាលដាលដល់ខេត្តទី៥
ក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃចន្ទទី៧ខែធ្នូថា ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងខេត្តទី៥របស់ប្រទេសជប៉ុនខណៈរលកនៃការចម្លងរោគនៅកសិដ្ឋានបសុបក្សីបានបង្កឲ្យមានការផ្ទុះជំងឺដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេលជាងបួនឆ្នាំចុងក្រោយ។
ក្រសួងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់យកពងចំនួន២កន្លែងក្នុងទីក្រុង Mihara នៃខេត្ត Hiroshima ភាគនិរតីប្រទេសជប៉ុន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងនិយាយថា មនុស្សមិនអាចឆ្លងជំងឺផ្តាសាយបក្សីពីការបរិភោគបក្សីឬស៊ុតបានទេ។
ការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៦មកបានចាប់ផ្តើមកាលពីខែមុននៅក្នុងខេត្ត Kagawa លើកោះ Shikoku ជាប់ខេត្ត Hiroshima។
សត្វមាន់ជាង១៣ម៉ឺនក្បាលនៅកសិដ្ឋានចំនួន២កន្លែងក្នុងទីក្រុង Mihara នឹងត្រូវសម្លាប់និងកប់ខណៈការនាំចេញក្នុងរង្វង់ចម្ងាយ៣គីឡូម៉ែត្រជុំវិញកសិដ្ឋាននឹងត្រូវបានរឹតត្បិត។
សកម្មភាពថ្មីនេះមានន័យថាមាន់ជិត២លានក្បាលនឹងត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះចុងក្រោយបង្អស់បានចាប់ផ្តើម។
ការផ្ទុះជំងឺផ្តាសាយបក្សីចុងក្រោយរបស់ប្រទេសជប៉ុនគឺនៅខែមករាឆ្នាំ២០១៨ក្នុងខេត្ត Miyazaki នៅពេលមាន់ចំនួន៩១,០០០ក្បាលត្រូវបានសម្លាប់។
ការផ្ទុះដ៏ធំចុងក្រោយបំផុតគឺចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ដល់ខែមីនាឆ្នាំ២០១៧នៅពេលមាន់សរុបចំនួន១.៦៧លានក្បាលត្រូវបានសម្លាប់ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូវីដមិនទាន់ស្ងាត់ ជប៉ុនផ្ទុះជំងឺផ្តាសាយបក្សីទៀត
ចុចអាន៖ សហរដ្ឋអាមេរិកព្រមានថា បុណ្យណូអែលគឺជាបញ្ហាប្រឈមដ៏ធំនៃការចម្លងជំងឺកូវីដ១៩
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង