Connect with us

ព័ត៌មានអន្ដរជាតិ

Trump ចង់ចាក់វ៉ាក់សាំងកូវីដផ្សាយតាមទូរទស្សន៍ដែរតែថា មិនចាំបាច់ទេព្រោះគាត់ឈ្នះជំងឺនេះរួចទៅហើយ

បានផុស

នៅ

មន្រ្តីសេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Donald Trump មានឆន្ទៈចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩តាមកញ្ចក់ទូរទស្សន៍ដែរប៉ុន្តែគាត់ប្រហែលជាមិនមែនជាបេក្ខជនល្អជាងគេទេពីព្រោះគាត់បានយកឈ្នះជំងឺនេះរួចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “គាត់បានបង្ហាញនូវឆន្ទៈ។ ខ្ញុំគិតថា មានសំណួរបើកចំហថាតើគាត់នឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងតាមទូរទស្សន៍ដែរឬក៏អត់។ ហើយនោះគ្រាន់តែជាតម្រូវការដើម្បីបំពេញបំណងអ្នកដែលចង់បានប៉ុណ្ណោះ”។

លោកប្រធានាធិបតីនិងជំទាវទីមួយត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីដើមខែតុលាហើយលោក Trump ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Walter Reed មួយរយៈខ្លីមុនពេលវិលត្រឡប់ទៅកាន់សេតវិមានវិញដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

អតីតប្រធានាធិបតីបីរូបគឺលោក Bill Clinton, George W. Bush និង Barack Obama បាននិយាយថា ពួកគេនឹងទទួលយកវ៉ាក់សាំងនេះហើយចាក់វាផ្សាយតាមទូរទស្សន៍ក្នុងគោលបំណង កសាងទំនុកចិត្តដល់សាធារណជន។

មន្ត្រីជាន់ខ្ពស់ដដែលបាននិយាយថា “ប្រធានាធិបតីបានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការធ្វើអ្វីគ្រប់យ៉ាងតាមអ្នកជំនាញគិតថាជាផ្លូវល្អបំផុតទាក់ទងនឹងការផ្តល់ទំនុកចិត្តលើវ៉ាក់សាំង”។

ជំនួយការសេតវិមាននិយាយថា “ដូចដែលអ្នកបានដឹងហើយថា លោកប្រធានាធិបតីបានជាសះស្បើយពីជំងឺកូវីដហើយដូច្នេះ ខ្ញុំគិតថា អ្វីដែលត្រូវពិភាក្សាគឺថាតើអ្នកដែលបានជាសះស្បើយពីជំងឺនេះហើយមានអង់ទីគ័រ នឹងចាំបាច់ជាអាទិភាពខ្ពស់សម្រាប់ការទទួលវ៉ាក់សាំងនិងសម្រាប់គោលបំណងនៃការជឿជាក់លើវ៉ាក់សាំងដែរឬក៏អត់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មេធាវីផ្ទាល់របស់លោក Trump តេស្តវិជ្ជមាន កូវីដ១៩

ចុចអាន៖ លោក Biden ថា នឹងមិនស៊ើបអង្កេតដាក់ទោសលោក Trump ទេ ពេលចូលកាន់អំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម