ព័ត៌មានអន្ដរជាតិ
ទីក្រុងបុរាណចិន Xi’an ធ្វើតេស្តមនុស្សរាប់លាននាក់ ខណៈអ្នកឆ្លងកូវីដកើនច្រើន
ទីក្រុង Xi’an របស់ប្រទេសចិនបានចាប់ផ្តើមធ្វើតេស្តមនុស្សរាប់លាននាក់នៅថ្ងៃអង្គារ៍ ទី២១ ខែធ្នូនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីជាង៤០នាក់ដែលបានក្លាយជាក្តីកង្វល់ថ្មីមុនពេលរដូវកាលធ្វើដំណើរមមាញឹកមកដល់។
ចិនដែលជាកន្លែងរកឃើញកូវីដដំបូងគេមានករណីរាលដាលឆ្លងកូវីដថ្មីតិចតូចប៉ុណ្ណោះចាប់តាំងពីកណ្តាលឆ្នាំមុន ដោយសារការរឹតបន្តឹងព្រំដែន ដាក់បំរាមបិទខ្ទប់ និងធ្វើចត្តាឡីស័ករយៈពេលវែងដើម្បីទប់ស្កាត់។

ប៉ុន្តែប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ក្នុងលោកឥឡូវនេះបានផ្ទះឆ្លងក្នុងស្រុកនៅតាមទីក្រុងជាច្រើននោះមានទាំងនៅមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់នៅភាគខាងកើត និងខាងត្បូងប្រទេស។
អាជ្ញាធរត្រៀមខ្លួនទុកជាមុនសម្រាប់រដូវកាលឈប់សម្រាកចុងឆ្នាំដែលនឹងមានមនុស្សធ្វើដំណើរមមាញឹក និងពេលត្រូវត្រៀមខ្លួនសម្រាប់ទីក្រុងប៉េកាំងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានាខែកុម្ភៈ។
យោងតាមទិន្នន័យពីគណកម្មការសុខាភិបាលខេត្តបង្ហាញថា Xi’an ដែលជាទីក្រុងបុរាណប្រវត្តិសាស្ត្រមួយនៅភាគខាងជើងប្រទេសមានប្រជាជន១៣លាន់ នៅថ្ងៃអង្គារ៍នេះមានអ្នកឆ្លងថ្មី៤២នាក់ ប៉ុន្តែបើគិតសរុបអ្នកឆ្លងពីថ្ងៃទី៩ ខែធ្នូមកមានអ្នកឆ្លងឡើងដល់៩១នាក់។
តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងថា ទីក្រុងនេះក៏បានបិទសាលារៀន និងកន្លែងកន្សាន្តក្នុងអគារធំៗ ហើយបានជំរុញឲ្យប្រជាជនជៀសវាងចេញក្រៅ និងហាមជួបជុំមនុស្សច្រើន។

សារមន្ទីរជាកន្លែងតាំងបង្ហាញសម្ភារៈកងទ័ពដ៏ល្បីល្បាញ Terracotta Army ដែលជាផ្នូរចាស់អាយុកាល២០០០ឆ្នាំនៃអធិរាជដំបូងរបស់ចិនត្រូវបានប្រកាសតាមអនឡាញថា ខ្លួនបានបិទទ្វារកាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


