Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការមីយ៉ាន់ម៉ា ដាក់គុកតារាល្បីបន្ថែមទៀត

បានផុស

នៅ

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា បានកាត់ទោសតារាល្បីឈ្មោះចំនួនបីនាក់ ឲ្យជាប់ពន្ធនាគារ ម្នាក់ រយៈពេល៣ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារខែកុម្ភៈ។

យោធាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ខែកុម្ភៈ ដែលជាហេតុបង្កឲ្យមានការតវ៉ា និងភាពចលាចល។

នៅដើមដំបូងនៃបាតុកម្ម ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នាក្នុងទីក្រុង និងទីប្រជុំជននានា ជាមួយតារាសម្តែង និងតារាចម្រៀងជាច្រើននាក់ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ចេញសំឡេងគាំទ្រ និងខ្លះនិយាយនៅឯការជួបជុំ។

ក្នុង​ចំណោម​អ្នក​ដែល​ចូល​រួម ​មាន​តារា​សម្ដែង​ល្បី​ឈ្មោះ​ Pyay Ti Oo និង Eaindra Kyaw Zin ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ក្រម​ព្រហ្មទណ្ឌ ​ដែល​ហាម​ប្រាម​ការ​និយាយប្រឆាំង។

ទីភ្នាក់ងារព័ត៌មាន Mizzima និង BBC មីយ៉ាន់ម៉ាបានរាយការណ៍ថា តុលាការនៅទីក្រុងយ៉ាំងហ្គោន បានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំជាមួយពលកម្មធ្ងន់ធ្ងរ។

តារាសម្តែងនិងអ្នកដឹកនាំរឿងដ៏ល្បីល្បាញ Lu Min ដែលបានសម្តែងក្នុងខ្សែភាពយន្តជាង ១,០០០ ក៏បានទទួលការកាត់ទោស ពីបទចោទប្រកាន់ដូចគ្នានេះដែរ។

គួរបញ្ជាក់ថា តារា​ម៉ូដែល​ប្រុស​ម្នាក់​ទៀត​ឈ្មោះ Paing Takhon ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំជាមួយ​ពលកម្ម​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ចន្ទ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ តារាល្បី មីយ៉ាន់ម៉ា Paing Takhon កាត់ទោសជាប់ពន្ធនាគារ ៣ឆ្នាំ ក្រោយបាត់ដំណឹងជិត ៧ខែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម