ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីប្រធានាធិបតី ពេលនេះនាយករដ្ឋមន្ត្រី ហៃទី ត្រូវគេប៉ុនប៉ង ធ្វើឃាត
ទូរទស្សន៍ VTV បានរាយការណ៍ថា ការប៉ុនប៉ងបរាជ័យក្នុងការធ្វើឃាតនាយករដ្ឋមន្ត្រីនៃប្រទេសហៃទីគឺលោក Ariel Henry បានកើតឡើងកាលពីថ្ងៃអាទិត្យនៅឯព្រះវិហារមួយក្នុងទីក្រុង Gonaives ក្នុងអំឡុងពិធីបុណ្យដ៏ធំមួយដើម្បីឧទ្ទិសដល់ខួបលើកទី ២១៨ នៃឯករាជ្យរបស់ប្រទេសនេះ ។

ទូរទស្សន៍នេះបានរាយការណ៍ថា ជនប្រដាប់អាវុធបានបើកការបាញ់ប្រហារមកលើនាយករដ្ឋមន្ត្រី ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈលោក Henry មិនមានរបួសអ្វីឡើយ ក្នុងអំឡុងពេលឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យ ។
ការរាយការណ៍ពីមុនដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រុមក្មេងទំនើងក្នុងតំបន់បានព្រមាននាយករដ្ឋមន្ត្រីប្រឆាំងនឹងការចូលរួមក្នុងព្រឹត្តិការណ៍ណាមួយនៅក្នុងទីក្រុង Gonaives ។

ប្រព័ន្ធផ្សព្វផ្សាយ Dominican Today បានរៀបរាប់លម្អិតថា មិនមានអ្នកគោរពបូជានៅក្នុងព្រះវិហារ Gonaives អំឡុងពេលនៃការបាញ់ប្រហារនោះទេ ហើយមានតែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះដែលមានវត្តមាននៅទីនោះ ។
បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមិនបានជោគជ័យ អាជ្ញាធរហៃទីបានលុបចោលព្រឹត្តិការណ៍ផ្សេងទៀតទាំងអស់ដែលឧទ្ទិសដល់ខួបនៃឯករាជ្យភាពរបស់ប្រទេស ។

ការវិវឌ្ឍន៍ចុងក្រោយបង្អស់បានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍មុននេះថា ជនសង្ស័យក្នុងការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise នឹងមិនត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសហៃទីនោះទេ ហើយនឹងត្រូវបញ្ជូនទៅប្រទេសកូឡុំប៊ីជំនួសវិញ ខណៈកិច្ចខិតខំប្រឹងប្រែងរបស់ជនជាតិហៃទីដើម្បីធ្វើបត្យាប័នជនសង្ស័យបានបរាជ័យ ២ ដងមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


