ព័ត៌មានអន្ដរជាតិ
វៀតណាម លែងបន្តទិដ្ឋាការសម្រាប់ជនបរទេសជាប់គាំងក្នុងប្រទេស
នាយកដ្ឋានអន្តោប្រវេសន៍វៀតណាមបាននិយាយថា ការពន្យារទិដ្ឋាការដោយស្វ័យប្រវត្តិសម្រាប់ជនបរទេសដែលជាប់គាំងក្នុងប្រទេសវៀតណាម ដោយសារជំងឺកូវីដ ១៩ នឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ ។

នាយកដ្ឋានបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលែងបន្តទិដ្ឋការសម្រាប់ជនបរទេសធ្វើឡើង បន្ទាប់ពីប្រទេសវៀតណាមបានចាប់ផ្តើមដំណើរការជើងហោះហើរពាណិជ្ជកម្មធម្មតាឡើងវិញជាបណ្តើរៗហើយ ។
ជនបរទេសដែលបានចូលប្រទេសវៀតណាមដោយមានវិញ្ញាបនបត្រលើកលែងទិដ្ឋាការ ទិដ្ឋាការអេឡិចត្រូនិក ឬទិដ្ឋាការទេសចរណ៍ត្រូវបានបន្តការស្នាក់នៅដោយស្វ័យប្រវត្តិ ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ដោយសារពួកគេមិនអាចចាកចេញពីវៀតណាម បន្ទាប់ពីប្រទេសនេះបិទព្រំដែន ។

ទន្ទឹមនោះ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានទូតបរទេសក្នុងប្រទេសវៀតណាមក៏បានជំរុញឲ្យពលរដ្ឋពិនិត្យមើលស្ថានភាពទិដ្ឋាការរបស់ពួកគេ ហើយចាកចេញពីប្រទេសវៀតណាមប្រសិនបើចាំបាច់ ដើម្បីចៀសវាងការស្នាក់នៅច្រើនពេក ។
គួរបញ្ជាក់ថា វៀតណាមបានផ្អាកជើងហោះហើរអន្តរជាតិទាំងអស់កាលពីខែមីនា ឆ្នាំ ២០២០ ទើបតែនៅថ្ងៃទី ១ ខែមករា ឆ្នាំនេះ ជើងហោះហើរធម្មតាបានបើកឡើងវិញជាមួយទីក្រុងបាងកក ភ្នំពេញ សាន់ហ្វ្រាន់ស៊ីស្កូ សេអ៊ូល សិង្ហបុរី តៃប៉ិ តូក្យូ និងវៀងច័ន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ចិន បើកព្រំដែនខ្លះវិញជាមួយ វៀតណាម ដើម្បីសម្រួលការកកស្ទះទំនិញ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


