ព័ត៌មានអន្ដរជាតិ
សារព័ត៌មានធំៗទូទាំងពិភពលោកចាប់អារម្មណ៍ការស្លាប់កណ្តុរវីរបុរសកម្ពុជា
បណ្តាញសារព័ត៌មានធំៗទូទាំងពិភពលោកបានចាប់អារម្មណ៍ និងចេញផ្សាយការស្លាប់របស់កណ្តុរស្វែងរកគ្រាប់មីនរបស់កម្ពុជាដែលត្រូវបានហៅថាជា វីរបុរស។
កណ្តុរជាវីរបុរសហិតក្លិនមីនកម្ពុជាឈ្មោះ Magawa ដែលបានឈ្នះមេដាយមាសសម្រាប់ភាពក្លាហានក្នុងការជួយសង្គ្រោះអាយុជីវិតរបស់កម្ពុជាបានស្លាប់ក្នុងអាយុ៨ឆ្នាំ។
ស្នាដៃរបស់កណ្តុរវីរបុរសនេះបានធ្វើឲ្យរូបគេបានឈ្នះមេដាយមាសពីអង្គការសប្បុរសធម៌ពេទ្យសត្វអង់គ្លេស មន្ទីរពេទ្យប្រជាជនសម្រាប់សត្វឈឺកាលពីឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ APOPO បាននិយាយថា ៖«ខ្លួនពិតជាក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងដែលត្រូវចែករំលែកដំណឹងដ៏សោកសៅនៅពេលកណ្តុរវីរបុរស Magawa បានស្លាប់នៅក្នុងចុងសប្តាហ៍កន្លងទៅ។ កណ្តុរនេះមានសុខភាពល្អ និងចំណាយពេលភាគច្រើនបំផុតក្នុងការលេងធម្មតាកាលពីសប្តាហ៍មុន ប៉ុន្តែនៅពេលចុងសប្តាហ៍ រូបគេចាប់ផ្តើមយឺត ដេកច្រើន និងចាប់អារម្មណ៍ចំពោះចំណីអាហារតិច។ Magawa ទើបតែរីករាយនឹងថ្ងៃកំណើតរបស់គេកាលពីខែវិច្ឆិកា ដែលឈានចូលដល់អាយុ៨ឆ្នាំ»។
ដំណឹងប្រកាសពីការស្លាប់របស់កណ្តុរវីរបុរសនេះត្រូវបានបណ្តាញសារព័ត៌មានធំៗទូទាំងពិភពលោកចាប់អារម្មណ៍ និងផ្សព្វផ្សាយយ៉ាងខ្លាំងដូចជា CNN, CBS News, BBC, Reuters, New York Times, Xinhuanet និង Yahoo ជាដើម។
APOPO បានបញ្ជាក់ថា កណ្តុរនេះបានកើតនៅខែវិច្ឆិកា ឆ្នាំ២០១៣នៅសាកលវិទ្យាល័យកសិកម្ម Sokoine ក្នុងប្រទេសតង់ហ្សានី ដែលជាកន្លែងរូបគេរៀនពីរៀនពីរបៀបស្វែងរកគ្រាប់មីនតាមរយៈវិញ្ញាណហិតក្លិនដ៏ពិសេស។ រយៈពេល៣ឆ្នាំក្រោយមក រូបគេត្រូវបានយកមកខេត្តសៀមរាប ប្រទេសកម្ពុជាដែលជាកន្លែងរូបគេចាប់ផ្តើមការងាររកគ្រាប់មីន និងគ្រឿងផ្ទុះពិតប្រាកដ។
បើគិតជាផ្ទៃដីវិញ Magawa បានជួយបោសសំអាតជាង២២៥០០០ម៉ែត្រការ៉េនៅក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


