ព័ត៌មានអន្ដរជាតិ
ពិភពលោកទាំងមូលមានសង្ឃឹម! ទីបំផុតរកឃើញថ្នាំព្យាបាល អូមីក្រុង ហើយ
ថ្នាំលេបព្យាបាលជំងឺកូវីដ១៩ថ្មីរបស់ក្រុមហ៊ុន Pfizer បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ ដែលនេះអាចជាអត្ថប្រយោជន៍ដល់ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះ បានបង្ហាញទិន្នន័យកាលពីថ្ងៃអង្គារទី១៨ខែមករា ដែលបង្ហាញថា វាជាថ្នាំដែលត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថ្នាំគ្រាប់ Paxlovid បានបង្ហាញប្រសិទ្ធភាពនៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ចំនួនបី។
វីរុសបំប្លែងខ្លួន អូមីក្រុង បានបង្ហាញពីសមត្ថភាពក្នុងការយកឈ្នះវ៉ាក់សាំង និងការព្យាបាល កូវីដ ចាប់តាំងពីវាបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំមុន។ ក្រុមហ៊ុនឱសថនានា បាននិងកំពុងធ្វើការដើម្បីកែសម្រួលវ៉ាក់សាំង និងការព្យាបាល ដើម្បីឲ្យមានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទបម្រែបម្រួលថ្មីៗ។
លោកវេជ្ជបណ្ឌិត Michael Dolsten ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានផលិតថ្នាំ PAXLOVID យ៉ាងពិសេស ដើម្បីប្រយុទ្ធប្រឆាំងមេរោគឆ្លង ក៏ដូចជាវីរុសបំប្លែងខ្លួនគួរព្រួយបារម្ភនាពេលបច្ចុប្បន្ន ដែលមានសរសៃប្រូតេអ៊ីនខ្លាំងផងដែរ”។
លោកបន្ថែមថា ថ្នាំគ្រាប់នេះ បានបង្ហាញពីសមត្ថភាព កាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬការស្លាប់ដោយសារមេរោគបាន ៩០ភាគរយ ប្រសិនបើលេប ពេលឆ្លងដំបូង។
ថ្នាំនេះត្រូវតម្រូវឲ្យលេបពីរដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលប្រាំថ្ងៃ។ អ្នកដែលមានហានិភ័យខ្ពស់ គួរតែលេបវានៅពេលដឹងថា ខ្លួនឆ្លងវីរុស ដើម្បីការពារស្ថានភាពរបស់ពួកគេមិនឲ្យកាន់តែយ៉ាប់យ៉ឺន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


