ព័ត៌មានអន្ដរជាតិ
អាមេរិកត្រៀមឲ្យគ្រួសារទូតរបស់ខ្លួនចាកចេញពីចិនរឿងវិធានការកូវីដ
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកំពុងរៀបចំអនុញ្ញាតឲ្យមន្ត្រីទូត និងគ្រួសាររបស់ពួកគេចាកចេញពីប្រទេសចិនដោយសារអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកក្នុងការរាំងអាជ្ញាធរចិនពីការដាក់ឲ្យពួកគេអនុវត្តវិធានការគ្រប់គ្រងកូវីដ។
ប្រភពដឹងរឿងនេះពីរបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ស្ថានទូតអាមេរិកប្រចាំប្រទេសចិននៅថ្ងៃចន្ទ ទី២៤ ខែមករា បានបញ្ជូនសំណើរទៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ការចុះហត្ថលេខាជាផ្លូវ ស្របពេលចិនបានកំពុងចាត់វិធានការទប់ស្កាត់កូវីដមុនពេលបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងដែលនៅសល់ជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ។

ប្រភពបាននិយាយថា បុគ្គលិកស្ថានទូតមួយចំនួនពិបាកចិត្តដែលរដ្ឋាភិបាលអាមេរិកគ្មានឆន្ទៈ ឬមិនអាចការពារមន្ត្រីរបស់ខ្លួនពីវិធានការធ្វើចត្តាឡីស័កដ៏តឹងរឹង។ វិធានការទាំងនោះមានដូចជា បង្ខំឲ្យចូលគ្លីនិកកូវីដ និងឲ្យនៅដាច់ដោយឡែកពីកូន។
ក្រសួងការបរទេសអាមេរិកមិនអាចសុំការបញ្ជាក់បានទេ ហើយក៏មិនច្បាស់ដែរថា ការស្នើសុំរបស់មន្ត្រីស្ថានទូតទទួលបានការយល់ព្រមពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឬយ៉ាងណា។
បុគ្គលម្នាក់បាននិយាយថា ស្ថានទូតអាមេរិកបានធ្វើស្ទង់មតិផ្ទៃក្នុងដោយបង្ហាញថា ប្រហែលជា២៥%នៃបុគ្គលិក និងសមាជិកគ្រួសារបានជ្រើសយកការចាកចេញពីប្រទេសចិនឲ្យបានលឿនបំផុតតាមដែលអាចទៅរួច។
ប្រភពដដែលបាននិយាយថា ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីទូតគួរតែស្របតាមតម្រូវការជាមូលដ្ឋាន និងចូលមន្ទីរពេទ្យ ឬគ្លីនិកដោយស្ម័គ្រចិត្ត។ រដ្ឋាភិបាលអាមេរិកគួរតែចេញវិធានការឆ្លើយតបវិញសម្រាប់តម្រូវការបែបនេះ ប៉ុន្តែមិនបានធ្វើទេ។
ប្រភពមួយទៀតបាននិយាយថា ថ្នាក់ដឹកនាំស្ថានទូតបានបរាជ័យក្នុងការទទួលបានការធានាសមរម្យពីប្រទេសចិនសម្រាប់ការប្រព្រឹត្តចំពោះមន្ត្រីទូតអាមេរិកក្នុងអន្តរកាលកូវីដ។
កាលដែលកូវីដបានចាប់ផ្តើមរាតត្បាតប៉ុន្មានខែដំបូង រដ្ឋាភិបាលអាមេរិកបានជម្លៀសមន្ត្រីទូតនិងសមាជិកគ្រួសាររបស់ខ្លួនប្រហែលជា១៣០០នាក់ចេញពីប្រទេសចិន ហើយរដ្ឋាភិបាលទាំងពីរប្រទេសនេះនៅតែស្ថិតក្នុងភាពជាប់គាំងជាច្រើនខែមកហើយជុំវិញនីតិវិធីធ្វើតេស្ត និងចត្តាឡីស័កចំពោះមន្ត្រី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


