ព័ត៌មានអន្ដរជាតិ
ទូតចិននិយាយត្រង់ថា ការគាំទ្រឯករាជ្យតៃវ៉ាន់នឹងបង្កជម្លោះយោធាចិន និងអាមេរិក
ចិន និងសហរដ្ឋអាមេរិកអាចឈានដល់ជម្លោះយោធា ប្រសិនបើអាមេរិកជំរុញកោះតៃវ៉ាន់ដើម្បីឯករាជ្យភាព។ នេះជាសំដីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Qin Gang បាននិយាយក្នុងបទសម្ភាសតាមវិទ្យុអាមេរិកមួយកាលពីថ្ងៃសុក្រ ទី២៨ ខែមករា។
លោក Qin បានប្រាប់វិទ្យុ National Public Radio ថា ៖«សូមឲ្យខ្ញុំសង្កត់ធ្ងន់លើចំណុចនេះ។ បញ្ហានៅតៃវ៉ាន់គឺជាប្រអប់ដ៏ធំបំផុតរវាងចិន និងអាមេរិក»។

លោកបន្តថា ៖«ប្រសិនបើអាជ្ញាធរតៃវ៉ាន់ ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកបន្តដើរលើវិថីដើម្បីឯករាជ្យ វាទំនងជាពាក់ព័ន្ធខ្លាំងបំផុតរវាង ចិន និងអាមេរិក ដែលជាប្រទេសធំទាំងពីរចូលទៅជម្លោះយោធា»។
ក្រសួងការបរទេសអាមេរិក ក្រុមប្រឹក្សាសន្និសុខជាតិ និងមន្ទីរបញ្ចកោណមិនអាចឆ្លើយតបបានទេចំពោះការស្នើសុំបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន Reuters ពាក់ព័ន្ធនឹងការលើកឡើងរបស់មន្ត្រីទូតចិន។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនត្រូវបានផ្សាយប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានពិភាក្សាគ្នាពីវិបត្តិនៅអ៊ុយក្រែន។
ចិនមិនបានច្រានចោលពីការប្រើកម្លាំងដើម្បីគ្រប់គ្រងលើតៃវ៉ាន់ទេ ទោះជាកោះតៃវ៉ាន់បានអះអាងថា ខ្លួនជាប្រទេសឯករាជ្យមួយដែលនឹងការពារសេរីភាពរបស់ខ្លួន។ នៅពេលមន្ត្រីចិនបានព្រមានពីចំណាត់ការយោធាលើកោះតៃវ៉ាន់ វាជារឿងមិនធម្មតាសម្រាប់ពួកគេដែលភ្ជាប់ផ្ទាល់ទៅអាមេរិក។
ភាពតានតឹងរវាងចិន និងតៃវ៉ាន់ បានឡើងកម្តៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារកម្លាំងយោធាចិនបានប្រតិបត្តិការបេសកកម្មលើដែនអាកាសជារឿយៗលើច្រកសមុទ្រដែលជាផ្លូវទឹកបំបែកកោះតៃវ៉ាន់ចេញពីចិន។
ទោះជាអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ក៏អាមេរិកជាអ្នកគាំទ្រ និងផ្គត់ផ្គង់កំពូលផ្នែកយោធាដល់តៃវ៉ាន់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


