ព័ត៌មានអន្ដរជាតិ
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Qatar Airways កំពុងធ្វើការលើសម៉ោង និងបានប្រាក់ខែតិច
យោងតាមការស៊ើបអង្កេតថ្មីមួយបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ទទួលរងនូវលក្ខខណ្ឌការងារមិនល្អ និងមានគ្រោះថ្នាក់ បន្ទាប់ពីមានរលកនៃការបញ្ឈប់ការងារ ប៉ុន្តែពួកគេមានការភ័យខ្លាចក្នុងការនិយាយចេញជាសាធារណៈ និងឯកជនអំពីបញ្ហារបស់ពួកគេ ។

ការផ្តល់សក្ខីកម្មពីសមាជិកនាវិកទៅកាន់សារព័ត៌មាន Reuters បានឲ្យដឹងថា ពួកគេមានការអស់កម្លាំង ដោយសារការធ្វើការងារលើសម៉ោង និងទទួលបានប្រាក់កម្រៃទាប ហើយកំពុងបង្កហានិភ័យដល់សុវត្ថិភាពទាំងបុគ្គលិក និងអ្នកដំណើរ ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការគំរាមកំហែងលែងយកធ្វើការ និងព្យួរការងាររបស់ពួកគេ ជាពិសេសដោយសារជំងឺរាតត្បាតកូវីដ ១៩ មានមនុស្សតិចណាស់ដែលបានព្យាយាមត្អូញត្អែរអំពីបញ្ហារបស់ពួកគេទៅកាន់អ្នកគ្រប់គ្រង ។

អ្នកបើកយន្តហោះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដែលទីបំផុតគាត់បានចុះចតដោយសុវត្ថិភាពនៅឯមូលដ្ឋានរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងទីក្រុង Doha ក្រោយហោះហើររយៈពេល ២០ ម៉ោងបាននិយាយថា “ខ្ញុំបានដេកលក់ ក្នុងអំឡុងពេលចុះជាមួយនឹងអ្នកដំណើរ ៤០០ នាក់នៅលើយន្តហោះ” ។
អ្នកបើកយន្តហោះបាននិយាយថា “អ្នកមិនអាចធ្វើអ្វីបានទេ ។ រាងកាយរបស់អ្នកគ្រាន់តែស្រែកឲ្យសម្រាក ប៉ុន្តែវាមិនអាចទៅរួចទេ ។ ខ្ញុំស្ទើរតែបើកភ្នែកបញ្ជាយន្តហោះលែងបានទៅហើយ”។

ទោះយ៉ាងណាក៏ដោយ លោកបានបន្ថែមថា “ខ្ញុំមិនដែលបំពេញរបាយការណ៍ ឬត្អូញត្អែរអំពីការហត់នឿយនោះទេ ពីព្រោះខ្ញុំមិនចង់បាត់បង់ការងារ និងស្ថិតក្នុងការយកចិត្តទុកដាក់ដល់អ្នកដទៃ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Middle East Eye
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


