ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីអូស្ត្រាលីដាក់ប្រឹង Facebook ពីបទឆបោកតាមការផ្សាយពាណិជ្ជកម្ម
មហាសេដ្ឋីរ៉ែរបស់ប្រទេសអូស្ត្រាលី លោក Andrew Forrest បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានកំពុងចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុន Meta Platform Inc (Facebook) ទៅតុលាការប្រទេសអូស្ត្រាលីដោយចោទប្រកាន់ពីបទបំពានច្បាប់លាងលុយ និងបានប្រើប្រាស់មុខងាររបស់ខ្លួនបោកប្រាសពលរដ្ឋអូស្ត្រាលី។
លោក Forrest ដែលជាអ្នកមានបំផុតរបស់អូស្ត្រាលី និងជាអគ្គនាយកក្រុមហ៊ុន Fortescue Metals Group បាននិយាយថា លោកបានកំពុងចាត់វិធានការដើម្បីបញ្ឈប់មនុស្សដែលកំពុងបាត់បង់ប្រាក់តាមរយៈការផ្សាយពាណិជ្ជកម្មបោកប្រាស ដូចជាការប្រើប្រាស់រូបភាពរបស់លោកដើម្បីផ្សព្វផ្សាយគម្រោងរូបិយប័ណ្ណគ្រីបតូជាដើម។

ពាក្យបណ្តឹងត្រូវបានលោក Forrest ដាក់ទៅតុលាការ Magistrates នៅភាគខាងលិចអូស្ត្រាលីដោយចោទប្រកាន់ Facebook ពីបទបរាជ័យក្នុងការគ្រប់គ្រង ឬវប្បធម៌សហការដើម្បីការពារប្រព័ន្ធរបស់ខ្លួនដែលត្រូវបានប្រើក្នុងការប្រព្រឹត្តបទឧក្រិដ្ឋកម្ម។
ពាក្យបណ្តឹងក៏បានចោទ Facebook ខ្វះការប្រុងប្រយ័ត្នដោយគ្មានវិធានការប្រសិទ្ធភាពដើម្បីបញ្ឈប់បទឧក្រិដ្ឋពីការប្រើបណ្តាញទំនាក់ទំនងរបស់ខ្លូនដើម្បីឆបោកតាមរយៈការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់។
ពាក្យបណ្តឹងបានកើតមានឡើង បន្ទាប់ពីលោក Forrest បាននិយាយថា លោកមានសំណើរជាច្រើនដោយបានស្នើឲ្យ Facebook ការពាររូបថតរបស់លោកដែលត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយផែនការវិនិយោគ ក្នុងនោះមានទាំងលិខិតបើកចំហរមួយទៅនាយកប្រតិបត្តិលោក Mark Zuckerberg កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
Facebook ដែលបានប្តូរឈ្មោះជា Meta កាលពីឆ្នាំមុនបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញពាក្យបណ្តឹងនេះ ប៉ុន្តែបាននិយាយថា ជាទូទៅ ខ្លួនតែងតែប្រើ «វិធីសាស្រ្តចម្រុះ» ដើម្បីបញ្ឈប់ការផ្សាយពាណិជ្ជកម្មបែបនេះ ហើយបានរារាំងអ្នកផ្សាយពាណិជ្ជកម្ម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


