ព័ត៌មានអន្ដរជាតិ
ជាប្រទេសក្រីក្រផង ហើយឧស្សាហ៍បាញ់មីស៊ីលអ៊ីចឹង ដឹងទេ កូរ៉េខាងជើង បានលុយពីណា?
ប្រទេសកូរ៉េខាងជើងបានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនក្នុងអំឡុងឆ្នាំកន្លងទៅ ហើយការវាយប្រហារតាមអ៊ីនធើណិតលើរូបិយប័ណ្ណគ្រីបតូ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការដកស្រង់នៃរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ ដែលបានឃើញកាលពីថ្ងៃសៅរ៍ទី៥ខែកុម្ភៈដោយ Reuters។
របាយការណ៍ប្រចាំឆ្នាំដោយក្រុមឃ្លាំមើលទណ្ឌកម្មឯករាជ្យ ត្រូវបានដាក់ជូនទៅកាន់គណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីល្ងាចថ្ងៃសុក្រ។

ក្រុមអ្នកជំនាញបានសរសេរថា “បើទោះបីជាមិនមានសេចក្តីរាយការណ៍អំពីការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក៏ដោយ ប៉ុន្តែកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន សម្រាប់ការផលិតសម្ភារៈនុយក្លេអ៊ែរ”។
អស់រយៈពេលជាយូរមកហើយ ប្រទេសកូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាមឃាត់មិនឲ្យសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលផ្លោងនោះទេ។

របាយការណ៍ដដែលបាននិយាយថា “ការថែរក្សា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនៅតែបន្ត ហើយកូរ៉េខាងជើងបានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹងសម្រាប់កម្មវិធីទាំងនេះនៅក្រៅប្រទេស រួមទាំងតាមរយៈមធ្យោបាយអ៊ីនធើណិត និងការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នាផងដែរ”។
ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកូរ៉េខាងជើងគឺជាកម្មវត្ថុនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលក្រុមប្រឹក្សាសន្តិសុខបានពង្រឹងក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីដាក់កំហិតលើការផ្តល់មូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។

ក្រុមឃ្លាំមើលបន្តថា ការវាយប្រហារតាមអ៊ីនធើណិត ជាពិសេសលើទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូ នៅតែជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសកូរ៉េខាងជើង ហើយពួកគេបានទទួលព័ត៌មានថា ពួក Hacker កូរ៉េខាងជើង កំពុងបន្តកំណត់គោលដៅស្ថាប័នហិរញ្ញវត្ថុនិងក្រុមហ៊ុនរូបិយប័ណ្ណ។
យោងតាមរដ្ឋជាសមាជិក, អ្នកវាយប្រហារតាមអ៊ីនធើណិតរបស់កូរ៉េខាងជើង បានលួចលុយច្រើនជាង៥០លានដុល្លារនៅចន្លោះឆ្នាំ២០២០ ដល់ពាក់កណ្តាលឆ្នាំ២០២១ ពីការប្តូររូបិយប័ណ្ណគ្រីបតូចំនួនបីយ៉ាងតិច នៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។

ក្រុមអ្នកឃ្លាំមើលក៏បានដកស្រង់របាយការណ៍មួយកាលពីខែមុន ដោយក្រុមហ៊ុនសន្តិសុខអ៊ីនធើណិត Chainalysis ផងដែរដែលបាននិយាយថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមការវាយប្រហារយ៉ាងហោចណាស់ប្រាំពីរលើក លើវេទិការូបិយប័ណ្ណគ្រីបតូ ដែលបានទាញយកទ្រព្យសម្បត្តិឌីជីថលមានតម្លៃជិត ៤០០ លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
ក្នុងឆ្នាំ២០១៩ ក្រុមឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានរកប្រាក់បានប្រមាណ២ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ដោយប្រើប្រាស់ការវាយប្រហារតាមអ៊ីនធើណិតដែលរីករាលដាល និងកាន់តែទំនើប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូរ៉េ ខាង ជើង ធ្វើ តេស្ត មីស៊ីល មាន ឥទ្ធិពល បំផុត ចាប់ តាំង ពី ឆ្នាំ ២០១៧

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន