ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលមានឥទ្ធិពលបំផុត ចាប់តាំងពីឆ្នាំ ២០១៧
ប្រទេសកូរ៉េខាងជើងបានអះអាងនៅថ្ងៃចន្ទទី៣១ខែមករានេះថា ខ្លួនបានបាញ់មីស៊ីលដ៏មានឥទ្ធិពលបំផុតចាប់តាំងពីឆ្នាំ២០១៧មក។
ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តអាវុធចំនួន៧ដងក្នុងខែមករានេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសោះនៅក្នុងខែប្រតិទិន ខណៈខ្លួនគំរាមបន្តបាញ់បង្ហោះអាវុធរយៈចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរ ដោយបន្ទោសគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក ដែលបង្ខំឲ្យខ្លួនធ្វើបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទ Hwasong-12 ដែលបាញ់បង្ហោះលើកចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៧។ មីស៊ីលប្រភេទនេះ មានកម្លាំងគ្រប់គ្រាន់ដើម្បីវាយប្រហារដល់ទឹកដី Guam របស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA បានផ្សាយថា ការធ្វើតេស្តនេះ បានបញ្ជាក់ពីភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ប្រព័ន្ធអាវុធប្រភេទ Hwasong 12 ដែលកំពុងផលិត។
KCNA បានបន្តថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងក្នុងលក្ខណៈមួយ ដែលធានានូវសន្តិសុខរបស់ប្រទេសជិតខាង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយរូបភាពដែលថតដោយកាមេរ៉ាបំពាក់លើក្បាលគ្រាប់ ពេលដែលវាស្ថិតនៅក្នុងលំហ ហើយរូបភាពផ្សេងទៀត បានបង្ហាញពីមីស៊ីលដែលបាញ់ចេញពីដី។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការលើកឡើងថាតើ មេដឹកនាំគីមជុងអ៊ុនបានចូលរួមក្នុងការបាញ់បង្ហោះនេះដែរឬក៏អត់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូរ៉េខាងជើង ត្រៀមសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ICBM ឡើងវិញ ឲ្យ អាមេរិក ភ្លឺភ្នែក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ