ព័ត៌មានអន្ដរជាតិ
ស្ថានភាពមិនស្រួល ចិន បិទខ្ទប់ទីក្រុងជាប់ព្រំដែន វៀតណាម (មានវីដេអូ)
ស្របពេលមានកង្វល់កាន់តែខ្លាំង អាជ្ញាធរនៅទីក្រុង Baise ភាគនិរតីប្រទេសចិន បានបញ្ជាឲ្យប្រជាពលរដ្ឋ ស្នាក់នៅក្នុងផ្ទះចាប់ពីថ្ងៃចន្ទទី៧ខែកុម្ភៈនេះទៅ ហើយចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈពួកគេ អនុវត្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងកូវីដ ក្នុងសហគមន៍។

ទោះការផ្ទុះកូវីដនៅក្នុងទីក្រុង Baise ដែលមានប្រជាជនប្រហែល៣.៦លាននាក់ និងស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាម មានកម្រិតទាបបើធៀបទៅនឹងប្រទេសនានាលើពិភពលោកក៏ដោយ ប៉ុន្តែការទប់ស្កាត់ រួមទាំងបម្រាមធ្វើដំណើរមិនសំខាន់ចេញនិងចូលផងដែរនោះ គឺត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័ស។ .
កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវអនុវត្តជាបន្ទាន់ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រទី៤ខែកុម្ភៈ និងដំណើរការរហូតដល់ថ្ងៃទី២០ខែកុម្ភៈ ក៏ដូចជារដូវកាលធ្វើដំណើរដ៏មមាញឹកសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិនផងដែរ។

ទីក្រុង Baise នៅក្នុងតំបន់ Guangxi បានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន៣៧ករណីកាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើងពី៦ករណីនៅថ្ងៃសៅរ៍។ នេះបើយោងតាមទិន្នន័យពីគណៈកម្មការសុខភាពជាតិ។
ទូរទស្សន៍រដ្ឋបានផ្សាយថា ប្រជាពលរដ្ឋត្រូវតែស្នាក់នៅក្នុងផ្ទះ លើកលែងតែការធ្វើដំណើរដើម្បីទិញសម្ភារៈសំខាន់ៗ ឬការធ្វើតេស្តរកកូវីដប៉ុណ្ណោះ ហើយគួរតែជ្រើសរើសការដឹកជញ្ជូនមកដល់ផ្ទះ ជាជាងការទិញក្នុងហាងដោយផ្ទាល់តាមដែលអាចធ្វើទៅបាន។

ទីក្រុងក៏បានផ្អាកអាជីវកម្មដែលមិនសំខាន់ ការដឹកជញ្ជូនសាធារណៈ និងបិទសាលារៀន ហើយពន្យារពេលការបើកច្រកចូលតាមព្រំដែនអន្តរជាតិផងដែរ។ បុគ្គលិកសំខាន់ៗ ចាំបាច់ត្រូវមានលិខិតពិសេសសម្រាប់ធ្វើចលនានៅក្នុងទីក្រុង Baise។
គួរបញ្ជាក់ថា បើបូករួមទាំងទីក្រុង Baise, ប្រទេសចិនបានរាយការណ៍ករណីឆ្លងក្នុងសហគមន៍ចំនួន៤៥ករណីកាលពីថ្ងៃទី៦ខែកុម្ភៈ ពោលគឺកើនឡើងពី១៣ករណីនៅថ្ងៃទី៥ខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន បិទខ្ទប់សង្កាត់២ទៀតនៅ ប៉េកាំង ខណៈអូឡាំពិក កាន់តែជិតដល់មែនទែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


