ព័ត៌មានអន្ដរជាតិ
ក្រោយចូលឆ្នាំចិន វៀតណាមឆ្លងកូវីដច្រើនណាស់ ព្រមានប្រព័ន្ធសុខាភិបាលដុនដាប
ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ប្រព័ន្ធសុខាភិបាលរបស់ខ្លួនអាចនឹងលើសលប់ដោយអ្នកជំងឺ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃកំពុងកើនឡើង ក្រោយពេលពិធីបុណ្យចូលឆ្នាំថ្មី។
ប្រទេសអាស៊ានមួយនេះមានអ្នកឆ្លងថ្មីជិត២៤០០០នាក់កាលពីថ្ងៃអង្គារ៍ បើប្រៀបធៀបនឹងចំនួនប្រហែលជា១៥០០០នាក់ក្នុងមួយៗថ្ងៃក្នុងសប្តាហ៍មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាពេលវេលាមនុស្សរាប់លាននាក់ធ្វើដំណើរទៅស្រុកកំណើត និងដើរកម្សាន្ត។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ការធ្វើដំណើរកើនឡើងនាំឲ្យប្រឈមហានិភ័យនៃការឆ្លងកាន់តែច្រើននៅក្នុងសហគមន៍ ក្នុងនោះមានហានិភ័យនៃការរាលដាលវីរុសបំប្លែងខ្លួន Omicron»។
«ប្រសិនបើមិនមានការគ្រប់គ្រងល្អទេ ចំនួននៃករណីឆ្លងច្រើននឹងកើនឡើង នឹងដាក់សម្ពាធលើប្រព័ន្ធសុខាភិបាល ហើយបណ្តាលឲ្យស្លាប់កាន់តែច្រើន»។
ការហោះហើរក្នុងស្រុកបានបន្ថែមលើការហោះហើរពេលរាត្រីកំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យ ដោយសារព្រលានយន្តហោះធំបំផុតពោរពេញដោយអ្នកដំណើរ។ នេះបើយោងតាមសេចក្តីប្រកាសដាក់ដោយឡែកមួយរដ្ឋាភិបាល។
បន្ទាប់ពីរីករាយចំពោះវិធានការរបស់ខ្លួនក្នុងការទប់កូវីដតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ និងរឹតបណ្តឹងចំពោះការតាមដានអ្នកពាក់ព័ន្ធជាមួយអ្នកឆ្លងកាលពីឆ្នាំទី១នៃកូវីដផ្ទុះឡើង វៀតណាមបានទទួលរងជាថ្មីនៃការឆ្លង និងការស្លាប់កាលពីខែឧសភា ឆ្នាំមុន ដែលជំរុញឲ្យប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំង។
ទន្ទឹមជាមួយគ្នានេះ ដោយសារមន្ទីររដ្ឋទទួលរងបន្ទុកខ្លាំងពេក រដ្ឋាភិបាលបានអំពាវនាវឲ្យមន្ទីរពេទ្យឯកជនជួយព្យាបាលអ្នកជំងឺកូវីដ។
រហូតដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ-១៩សរុប២.៤លាននាក់ និងស្លាប់ជាង៣៨០០០នាក់។ ចំណែកចំនួនចាក់វ៉ាក់សាំងវិញ ពេលនេះប្រទេសជិតខាងកម្ពុជាមួយនេះបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបាន៣ភាគ៤នៃប្រជាជនរបស់ខ្លួន៩៨លាននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


