ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបាញ់នាយករដ្ឋមន្ត្រី លីប៊ី ក្នុងរថយន្ត មុនថ្ងៃបោះឆ្នោត
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើក្បួនរថយន្តរបស់នាយករដ្ឋមន្ត្រីលីប៊ីលោក Abdulhamid Dbeibah នៅក្នុងរដ្ឋធានីទ្រីប៉ូលី មុនពេលការបោះឆ្នោតដើម្បីរកអ្នកជំនួសគាត់ ។

ប្រភពបានប្រាប់ Al Jazeera ថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមេដឹកនាំបណ្តោះអាសន្នរូបនេះកំពុងត្រឡប់ទៅផ្ទះវិញ ។ គ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ចូលកញ្ចក់រថយន្តរបស់លោកនាយករដ្ឋមន្ត្រី ប៉ុន្តែគាត់ និងអ្នកបើកបរបានគេចខ្លួនដោយគ្មានរបួស ។
ប្រភពរបស់ Al Jazeera បាននិយាយថា គ្រាប់កាំភ្លើងត្រូវបានបាញ់ចេញពីអាវុធធុនស្រាល ហើយអគ្គរដ្ឋអាជ្ញាលីប៊ីដែលកំពុងបើកការស៊ើបអង្កេតលើការវាយប្រហារនេះបាននិយាយថា វាគឺជាការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ។

ការវាយប្រហារនេះកើតឡើង ចំពេលដែលមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជុំវិញការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់លោក Dbeibah ដែលត្រូវបានតែងតាំងជាមេដឹកនាំបណ្តោះអាសន្នកាលពីឆ្នាំមុន ។
គួរបញ្ជាក់ថា ប្រទេសលីប៊ីមានសន្តិភាព ឬភាពនឹងនរតិចតួចណាស់ ចាប់តាំងពីការបះបោរដែលគាំទ្រដោយអង្គការណាតូប្រឆាំងនឹងអតីតមេដឹកនាំលោក Muammar Gaddafi នៅក្នុងឆ្នាំ ២០១១ ខណៈក្នុងឆ្នាំ ២០១៤ ប្រទេសនេះបានបែកបាក់គ្នារវាងបក្សពួកនិយមនៅភាគខាងកើត និងខាងលិច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


