Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចោទរុស្ស៊ី បិទផ្លូវសមុទ្រ

បានផុស

នៅ

ប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីការបិទផ្លូវចូលទៅកាន់សមុទ្រ ខណៈរុស្ស៊ីរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសប្តាហ៍ក្រោយ ចំពេលមានភាពតានតឹងនៅក្នុងតំបន់។

This image has an empty alt attribute; its file name is opoyi_3bxhxjjWyMJ-1024x576.jpg

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា សមុទ្រ Azov ត្រូវបានបិទទាំងស្រុង ហើយសមុទ្រខ្មៅស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយកងកម្លាំងរុស្ស៊ី។

ប្រទេសរុស្ស៊ី ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ផែនការវាយប្រហារ​អ៊ុយក្រែន បើ​ទោះ​បី​មាន​ទាហាន​ច្រើន​ជាង១០ម៉ឺន​នាក់ ​នៅ​ព្រំដែន​ក្តី។ ប៉ុន្តែ​ខ្លួនទើបតែ​ចាប់ផ្តើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ ជាមួយ​ប្រទេស​បេឡារុសប៉ុណ្ណោះ។

This image has an empty alt attribute; its file name is 916a2785-c183-417a-b0a6-bccb7016d2eb_16x9_1200x676-1024x576.jpg
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba

សមយុទ្ធកងទ័ពជើងទឹករបស់រុស្ស៊ីមួយទៀត នឹងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងសមុទ្រខ្មៅ និងសមុទ្រ Azov នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រុស្ស៊ី​បាន​ចេញ​ការ​ព្រមាន​តាម​ឆ្នេរសមុទ្រ ដោយ​លើក​ឡើង​ពី​សមយុទ្ធ​បាញ់​មីស៊ីល និង​កាំភ្លើង។

ក្រសួងការបរទេសអ៊ុយក្រែននិយាយថា “ការធ្វើនាវាចរណ៍ក្នុងតំបន់ដ៏ធំមិនធ្លាប់មានពីមុនមកនៃសមុទ្រទាំងពីរ ដែលជាកន្លែងសមយុទ្ធនឹងត្រូវធ្វើឡើង គឺត្រូវបានបិទ”។

This image has an empty alt attribute; its file name is 123215401_russiaboat.jpg

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិលោក Oleksiy Reznikov បានបង្ហោះ Twitter ថា ដែនទឹកអន្តរជាតិនៃសមុទ្រទាំងពីរ ត្រូវបានរារាំងដោយរុស្ស៊ី។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្ពស់រវាងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងតំបន់សមុទ្រខ្មៅ និងសមុទ្រ Azov ចាប់តាំងពីរុស្ស៊ីបានកាត់បញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤ ហើយក្នុងឆ្នាំ២០១៨ រុស្ស៊ីបានរឹបអូសនាវាកងទ័ពជើងទឹកអ៊ុយក្រែនចំនួនបីគ្រឿង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ចាប់ផ្តើមសមយុទ្ធយោធាជាមួយ បេឡារុស ចំពេលស្ថានភាពតានតឹងខ្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម