Connect with us

ព័ត៌មានអន្ដរជាតិ

វត្តនៅ ថៃ ចិញ្ចឹមក្ងោកទាក់ទាញអ្នកទេសចរមកទស្សនា

បានផុស

នៅ

វត្ត Tham Thepnimit ក្នុងស្រុក Dok Khatai ខេត្ត Phayao ត្រូវបានគេស្គាល់ថាជាគោលដៅទស្សនាសត្វក្ងោកព្រៃរបស់ប្រទេសថៃ ដែលក្នុងទីធ្លាមានសត្វក្ងោកជាង ១០០ ក្បាលមកស្វែងរកអាហារនៅទីនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គ Sriprai Khema Bhirato ដែលជាព្រះចៅអធិការនៃវត្ត Tham Thepnimit បាននិយាយថា ក្ងោកជាសត្វស្លាបក្នុងស្រុក ដែលអាចឃើញមាននៅពាសពេញខេត្ត ។

កាលពីមុន សត្វក្ងោកទាំងនេះធ្លាប់ដើរពាសពេញឃុំដើម្បីស្វែងរកចំណី ហើយជួនកាលបង្កឲ្យមានការខូចខាតដល់កសិផលរបស់អ្នកស្រុកផងដែរ ។

បន្ទាប់មក គាត់ក៏​បាន​គិត​ថា ក្ងោក​អាច​នឹង​គ្មាន​គ្រោះថ្នាក់ ប្រសិនបើ​មានគេផ្តល់ចំណីឲ្យពួកវា ហើយគាត់ក៏​ចាប់ផ្តើម​ផ្តល់​ចំណីឲ្យពួកវា​។ ដូច្នេះ ហើយបានជាវត្តជាទីតាំងសម្រាប់សត្វក្ងោកមករកចំណី ។

ចំណែកលោក Somban Panjuree ជាអ្នករស់នៅ​ឃុំ Huai Lan បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ជម្លោះ​រវាង​អ្នក​ស្រុក ​និង​សត្វ​ក្ងោក​បាន​រសាត់​បាត់​ទៅ​ហើយ ​បន្ទាប់​ពី​អាចារ្យ​ចាប់​ផ្ដើម​មើល​ថែ​ពួក​វា ។ ហើយសត្វក្ងោកក៏នាំឲ្យទេសចរណ៍រីកចម្រើន ដូច្នេះអ្នកស្រុកក៏ចាប់ផ្តើមអភិរក្សពួកវា ។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Phayao បានឲ្យដឹងថា សត្វក្ងោកថៃ ឬ សត្វក្ងោកបៃតង ដែលស្ថិតនៅក្រោមច្បាប់អភិរក្សសត្វព្រៃរបស់ថៃ និងអន្តរជាតិ ត្រូវបានរកឃើញយ៉ាងសន្ធឹកសន្ធាប់នៅក្នុងខេត្ត Phayao ដែលមានយ៉ាងហោចណាស់ ៤,០០០ ក្បាល រស់នៅក្នុងខេត្តនេះនាពេលបច្ចុប្បន្ន ។

ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្ត Sriprai Khema Bhirato នៃវត្ត Tham Thepnimit បានចង្អុលបង្ហាញថា លំហូរនៃអ្នកទេសចរបានសម្រាលបន្ទុករបស់គាត់ ដោយសារពេលខ្លះគាត់ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីផ្គត់ផ្គង់ចំណីសត្វក្ងោក ។

ជាចុងក្រោយលោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ពួកគេខិតខំ​ភ្ញាស់​សត្វក្ងោក និង​ពងរបស់វា​នៅក្នុង​ព្រៃ​ ដើម្បីអភិរក្ស​ មិនមែនរក​​ប្រាក់​ចំណូលនោះទេ ៕

ប្រភព ៖ A24 News Agency

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម