Connect with us

ព័ត៌មានអន្ដរជាតិ

Biden យល់ព្រមប្រជុំជាមួយ Putin តែមានលក្ខខណ្ឌមួយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន។

This image has an empty alt attribute; its file name is ijf447dg_joe-biden_625x300_11_February_22-1024x630.jpg
ប្រធានាធិបតីអាមេរិកលោក Joe Biden

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបាននិយាយថា កិច្ចចរចាដែលស្នើឡើងដោយបារាំងនេះ នឹងប្រព្រឹត្តទៅបានលុះត្រាតែរុស្ស៊ីមិនវាយប្រហារប្រទេសជិតខាង។

កិច្ចប្រជុំនេះ អាចផ្តល់នូវដំណោះស្រាយការទូត ចំពោះវិបត្តិសន្តិសុខដ៏អាក្រក់បំផុតមួយនៅទ្វីបអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។

This image has an empty alt attribute; its file name is file-20220216-16-1kac8mx.jpg
ប្រធានាធិបតីរុស្ស៊ី Vladimir Putin

សំណើនេះត្រូវបានប្រកាសដោយប្រធានាធិបតីបារាំង បន្ទាប់ពីការហៅទូរសព្ទរវាងលោកប្រធានាធិបតី Emmanuel Macron និងលោក Putin ដែលអូសបន្លាយពេលជិតបីម៉ោង។

ការិយាល័យរបស់លោក Macron បាននិយាយថា ព័ត៌មានលម្អិតនៃកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបាននេះ នឹងត្រូវពិភាក្សាក្នុងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍ខាងមុខ។

This image has an empty alt attribute; its file name is 2022-02-14T131432Z_2079746556_RC2PJS9U3SVD_RTRMADP_3_UKRAINE-CRISIS-EASTEUROPE-REFUGEES-1024x538.jpg

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ពីសំណើនេះ សេតវិមានក៏បាននិយាយផងដែរថា រុស្ស៊ីហាក់ដូចជាកំពុងបន្តការត្រៀមលក្ខណៈសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងពេលឆាប់ៗ ហើយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរប្រសិនបើរឿងនេះកើតឡើងមែន។

រដ្ឋបាលលោក Biden បានប៉ាន់ប្រមាណថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពរហូតដល់ទៅ ១៩០ ០០០នាក់នៅជុំវិញអ៊ុយក្រែន រួមទាំងកងកម្លាំងបំបែកខ្លួនក្នុងតំបន់ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឈ្លោះគ្នារឿង ពូទីន, អ្នកកាសែត និងអ្នកនយោបាយអ៊ុយក្រែន វាយគ្នាផ្អើលទូរទស្សន៍ ពេលកំពុងផ្សាយផ្ទាល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម