ព័ត៌មានអន្ដរជាតិ
ឈ្លោះគ្នារឿង ពូទីន, អ្នកកាសែត និងអ្នកនយោបាយអ៊ុយក្រែន វាយគ្នាផ្អើលទូរទស្សន៍ ពេលកំពុងផ្សាយផ្ទាល់
អ្នកកាសែតម្នាក់ បានដាល់អ្នកនយោបាយគាំទ្ររុស្ស៊ី នៅចំពោះមុខអតីតនាយករដ្ឋមន្ត្រីអំឡុងការផ្សាយផ្ទាល់តាមទូរទស្សន៍នៅប្រទេសអ៊ុយក្រែន ក្នុងការជជែកដេញដោលអំពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន។

ជម្លោះដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានផ្ទុះឡើងរវាងសមាជិកសភា Nestor Shufrych មកពីគណបក្សប្រឆាំង Opposition Platform – For Life ដែលគាំទ្ររុស្ស៊ីនិងអ្នកកាសែត Yuriy Butusov។

អ្នកនយោបាយត្រូវបានវាយប្រហារ បន្ទាប់ពីគាត់បដិសេធថ្កោលទោសលោក វ្ល៉ាឌីមៀរ ពូទីន ខណៈដែលកងទ័ពរុស្ស៊ីប្រមូលផ្តុំនៅតាមព្រំដែនអាចត្រៀមធ្វើប្រតិបត្តិការណាមួយ។

លោក Shufrych មានហូរឈាមបន្ទាប់ពី Butusov ដើរមករកគាត់ហើយវាយគាត់ចំមុខ ខណៈអតីតនាយករដ្ឋមន្ត្រី Arseniy Yatsenyuk និងអតីតប្រធានាធិបតី Petro Poroshenko អង្គុយមើល។

លោក Shufrych បានក្រោកឡើងដើម្បីតដៃ ហើយអ្នកទាំងពីរបានដួលទៅលើឆាក មុនពេលមានការចូលអន្តរាគមន៍។ អ្នកទាំងពីរបានបំបែកគ្នា ហើយបន្តការពិភាក្សាក្នុងកម្មវិធី “សេរីភាពនៃការបញ្ចេញមតិ” របស់ Savik Shuster។

Shufrych ត្រូវបានគេសួរថាតើ លោកពូទីនជាឃាតក និងជាឧក្រិដ្ឋជនមែនឬទេ ប៉ុន្តែគាត់មិនឆ្លើយ ហើយនិយាយថា “សូមឲ្យអាជ្ញាធរអ៊ុយក្រែនដោះស្រាយរឿងនោះចុះ”។

ស្របពេលជាមួយគ្នានោះ អតីតប្រធានាធិបតី Poroshenko បានរិះគន់គាត់ចំពោះការលើកឡើងនេះ ដោយនិយាយថា “មានភ្នាក់ងាររុស្ស៊ីនៅក្នុងស្ទូឌីយោ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចូ បៃដិន ជឿជាក់ថា រុស្ស៊ី សម្រេចចិត្តវាយប្រហារអ៊ុយក្រែនហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


