Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កម្ទេចសព្វាវុធ រុស្ស៊ី រាប់រយគ្រឿង និងសម្លាប់ទាហានរាប់ពាន់ នាក់ក្នុងសង្គ្រាមប៉ុន្មានថ្ងៃមកនេះ (មានវីដេអូ)

បានផុស

នៅ

អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំងចំនួន ១៤ គ្រឿង ឧទ្ធម្ភាគចក្រ ៨ គ្រឿង រថក្រោះ ១០២ គ្រឿង រថពាសដែកចំនួន ៥៣៦ គ្រឿង និងទាហានជាង ៣,៥០០ នាក់ដែលជាកម្មសិទ្ធិរបស់កងកម្លាំងរុស្ស៊ីត្រូវបានបាញ់ទម្លាក់ និងសម្លាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍មួយរបស់អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមដាក់ពង្រាយអង្គភាពយោធាបន្ថែមនៅក្នុងតំបន់តាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍បាននិយាយថា “តាមការប៉ាន់ស្មានការខាតបង់របស់ទាហានរុស្ស៊ីរួមមានយន្តហោះ ១៤ គ្រឿង ឧទ្ធម្ភាគចក្រ ៨ គ្រឿង រថក្រោះ ១០២ គ្រឿង រថពាសដែក ៥៣៦ គ្រឿង កាំភ្លើងធំ ១៥ ដើម ក៏ដូចជាប្រព័ន្ធកាំជ្រួចមីស៊ីល ‘Buk” ជាដើម ។

លោក Mikhail Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីស្ថានភាពនៅក្នុងប្រទេសរបស់លោកថា ការប៉ះទង្គិចគ្នានៅតែបន្តនៅក្នុងទីក្រុង Kherson, Mykolaiv, Odesa និង Mariupol ។

ជាចុងក្រោយលោក Podolyak បាននិយាយថា “គិតត្រឹមថ្ងៃសៅរ៍ ទាហានរុស្ស៊ីជាង ៣,៥០០ នាក់ត្រូវបានសម្លាប់ និង ២០០ នាក់ត្រូវបានចាប់ដាក់គុក” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ទីក្រុងធំទី ២ របស់ អ៊ុយក្រែន កំពុងវាយសម្រុកចូល ដោយកងកម្លាំង រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម