Connect with us

ព័ត៌មានអន្ដរជាតិ

ស្អែកនេះ សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការជាប្រវត្តិសាស្រ្តកម្ចាត់ជំងឺកូវីដ

បានផុស

នៅ

សាធារណជនអាមេរិកនឹងចាប់ផ្តើមទទួលបានវ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់ក្រុមហ៊ុន Pfizer / BioNTech ចាប់ពីថ្ងៃចន្ទស្អែកនេះទៅបន្ទាប់ពីវ៉ាក់សាំងនេះត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ Gustave Perna ដែលកំពុងត្រួតពិនិត្យការចែកចាយបានថ្លែងថា វ៉ាក់សាំងចំនួន៣លានដូសដំបូងនឹងត្រូវបញ្ជូនទៅគ្រប់រដ្ឋទាំងអស់នៅចុងសប្តាហ៍នេះ។

វ៉ាក់សាំងនេះបានផ្តល់នូវការការពាររហូតដល់ទៅ៩៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩ហើយត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA)។

ការអនុញ្ញាតកាលពីថ្ងៃសុក្រឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ជាបន្ទាន់ត្រូវបាន FDA ​​ចាត់ទុកថាជា “ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត” មួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត។

ការចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំដោយប្រើប្រាក់វ៉ាក់សាំងដូចគ្នានេះបានចាប់ផ្តើមរួចទៅហើយនៅចក្រភពអង់គ្លេស។

ថ្លែងអំពីយុទ្ធនាការចាក់វ៉ាក់សាំង Operation Warp Speed របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Perna បាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងនឹងត្រូវដាក់ចូលទៅក្នុងកុងតឺន័រសម្រាប់ដឹកជញ្ជូនក្នុងរយៈពេល២៤ម៉ោងបន្ទាប់។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានភាពជឿជាក់១០០ភាគរយថា វ៉ាក់សាំងដែលចាំបាច់ដើម្បីកម្ចាត់សត្រូវកូវីដនេះនឹងត្រូវដឹកជញ្ជូនដោយសុវត្ថិភាព៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យល់ព្រមឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែអាមេរិកទិញពី Moderna ១០០ លានដូសបន្ថែមទៀត

ចុចអាន៖ ខ្លារខិន ៣ ក្បាលធ្វើតេស្ដវិជ្ជមានជំងឺកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម