ព័ត៌មានអន្ដរជាតិ
Biden និង Zelenskyy និយាយទូរសព្ទជាមួយគ្នាជាងកន្លះម៉ោង ម្សិលមិញ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយគ្នាអស់រយៈពេលជាងកន្លះម៉ោងតាមទូរសព្ទកាលពីថ្ងៃអង្គារទី១ខែមីនា ស្របពេលដែលប្រទេសរបស់លោក Zelenskyy នៅតែរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី។

លោក Zelenskyy បានបញ្ជាក់អំពីថាការហៅទូរសព្ទនេះ នៅក្នុងការបង្ហោះ Twitter។
លោក Zelenskyy និយាយថា “ទើបតែមានការសន្ទនាជាមួយប្រធានាធិបតីអាមេរិក។ ការដឹកនាំរបស់អាមេរិកលើការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងជំនួយការពារជាតិដល់អ៊ុយក្រែន ត្រូវបានពិភាក្សា។ យើងត្រូវបញ្ឈប់អ្នកវាយលុកឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ អរគុណសម្រាប់ការគាំទ្ររបស់អ្នក!”។

ទន្ទឹមនោះ សេតវិមានបានឲ្យដឹងថា អ្នកទាំងពីរបាននិយាយគ្នាអំពីការផ្តល់ជំនួយផ្នែកសន្តិសុខ ជំនួយសេដ្ឋកិច្ច និងជំនួយមនុស្សធម៌ដែលកំពុងបន្ត និងការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិល រួមទាំងការទម្លាក់គ្រាប់បែកនៅជិតទីតាំងរម្លឹកវិញ្ញាណក្ខន្ធ Babyn Yar Holocaust ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ វីដេអូស្តែងៗ រុស្ស៊ី បាញ់មីស៊ីលចំអង់តែនទូរទស្សន៍ ទីក្រុង កៀវ ស្លាប់មនុស្ស៥នាក់
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


