Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ អាមេរិក បញ្ជូនមីស៊ីលរាប់រយគ្រាប់ទៅ អ៊ុយក្រែន ហើយ

បានផុស

នៅ

សារព័ត៌មាន NBC បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបញ្ជូនកាំជ្រួចមីស៊ីលរាប់រយគ្រាប់ទៅកាន់អ៊ុយក្រែនក្នុងសប្តាហ៍នេះ រួមទាំងជាង ២០០ គ្រាប់កាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដីពីសមាជិកសភា ២ រូប, សារព័ត៌មានខាងលើបានបន្ថែមថា នេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៍សាហាវ និងគ្មានគ្រោះថ្នាក់ចំនួន ៣៥០ លានដុល្លារ ដែលសេតវិមានបានប្រកាសកាលពីពេលកន្លងមកទៅ ។

ចំណែកកាំជ្រួចមីស៊ីលដែលអាមេរិកផ្ដល់ទៅឲ្យអ៊ុយក្រែនត្រូវបានគេដឹងថាជា មីស៊ីល Stinger ដែលអាចត្រូវបានប្រើដើម្បីបាញ់ទម្លាក់យន្តហោះ ។

កញ្ចប់​នោះ​ក៏​រួម​បញ្ចូល​ទាំងមីស៊ីល​ប្រឆាំង​រថក្រោះ Javelin និងគ្រាប់កាំភ្លើងដែល​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​និយាយ​ថា ពួកគេ​ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​យោធា​រុស្ស៊ី ។

ទន្ទឹមនោះ អាល្លឺម៉ង់​បាន​ប្រកាស​កាល​ពី​ចុង​សប្តាហ៍​មុនថា ​ពួកគេក៏​កំពុង​បញ្ជូន​កាំជ្រួចមីស៊ីល Stinger ​ចំនួន ៥០០ គ្រាប់​ទៅ​អ៊ុយក្រែន​ផង​ដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky

ចុចអាន ៖ អាមេរិក នឹងលក់យន្តហោះចម្បាំង និងដ្រូនប្រដាប់អាវុធទៅប្រទេសមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម