Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកចោទថា ចិនស្តុកទឹកទន្លេមេគង្គទុកប្រើខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់ប្រទេសនៅខាងក្រោមរួមទាំងកម្ពុជាផងដែរ

បានផុស

នៅ

គម្រោងឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកដែលប្រើផ្កាយរណបដើម្បីតាមដាននិងផ្សព្វផ្សាយកម្រិតទឹកនៅទំនប់វារីអគ្គិសនីចិនលើដងទន្លេមេគង្គត្រូវបានប្រកាសនៅថ្ងៃចន្ទនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវទឹកប្រវែង៤,៣៥០គីឡូម៉ែត្រដែលត្រូវបានគេស្គាល់ថា Lancang នៅក្នុងប្រទេសចិននិងហូរកាត់ខាងត្បូងប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជានិងវៀតណាមបានក្លាយជាចំណុចក្តៅនៃការប្រកួតប្រជែងរវាងមហាអំណាច។

ទីក្រុងប៉េកាំងបានច្រានចោលការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកដែលនិយាយថា ទំនប់ចិនបានរក្សាទឹកទុកដែលជាហេតុធ្វើឲ្យអន្តរាយដល់ប្រទេសនៅខ្សែទឹកខាងក្រោមព្រោះមនុស្ស៦០លាននាក់ត្រូវពឹងផ្អែកទឹកទន្លេនេះសម្រាប់ការនេសាទនិងធ្វើកសិកម្ម។

គម្រោងត្រួតពិនិត្យទំនប់មេគង្គដែលផ្តល់ថវិកាដោយក្រសួងការបរទេសអាមេរិកគឺបានប្រើប្រាស់ទិន្នន័យពីផ្កាយរណបទម្លុះពពកដើម្បីតាមដានកម្រិតទំនប់នៅក្នុងប្រទេសចិននិងប្រទេសដទៃទៀត។

លោក Brian Eyler មកពីមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា “ការត្រួតពិនិត្យនេះបានផ្តល់ភស្តុតាងថា ទំនប់ទឹកសំខាន់ៗចំនួន១១របស់ប្រទេសចិនត្រូវបានរៀបចំឡើងយ៉ាងទំនើបនិងដំណើរការក្នុងវិធីមួយដើម្បីបង្កើនផលិតកម្មវារីអគ្គិសនីក្នុងកម្រិតអតិបរមា​តាមដែលអាចធើ្វទៅបានសម្រាប់លក់ទៅឲ្យខេត្តភាគខាងកើតរបស់ខ្លួនដោយមិនគិតពីផលប៉ះពាល់ចំពោះប្រទេសនៅខ្សែទឹកខាងក្រោម។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះការស្រាវជ្រាវកន្លងមករួមទាំងការសិក្សាមួយដោយអង្គការ Eyes on Earth ដែលជាផ្នែកមួយនៃគម្រោងគម្រោងត្រួតពិនិត្យទំនប់មេគង្គផងដែរដែលបាននិយាយថា ទឹកត្រូវបានរក្សាទុកនៅក្នុងឆ្នាំ២០១៩ស្របពេលប្រទេសដទៃទៀតទទួលរងនូវគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។

វិទ្យាស្ថានវិស្វកម្មថាមពលកកើតឡើងវិញរបស់ចិនដែលគាំទ្រដោយរដ្ឋបាននិយាយនៅក្នុងរបាយការណ៍កាលពីថ្ងៃទី៤ខែធ្នូថា “សហរដ្ឋអាមេរិកមិនអាចផ្តល់ភស្តុតាងល្អគ្រប់គ្រាន់ទេ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម