ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចោទ អ៊ុយក្រែន ថាចាប់ជនបរទេសធ្វើជាចំណាប់ខ្មាំង
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់អ៊ុយក្រែនថាមិនអនុញ្ញាតឲ្យជនបរទេសចាកចេញពីប្រទេសរបស់ខ្លួន ។

ទន្ទឹមនោះលោក ពូទីន បានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថាបានចាប់ជនបរទេស “ធ្វើជាចំណាប់ខ្មាំង” ដោយបើកការបាញ់ប្រហារលើនិស្សិតចិននៅក្នុងទីក្រុង Kharkiv និងបិទជនជាតិឥណ្ឌាជាង ១,០០០ នាក់នៅស្ថានីយ៍រថភ្លើងមួយកន្លែង ។
លោកបានអះអាងថា “ការបង្កើតជាតិនិយម និងនិយមណាស៊ី ក៏ដូចជាទាហានស៊ីឈ្នួលបរទេស រួមទាំងមកពីមជ្ឈិមបូព៌ា កំពុងលាក់ខ្លួនពីក្រោយជនស៊ីវិលជាខែលការពារមនុស្ស” ។

លោកបានអះអាងថា អ្នកជាតិនិយមអ៊ុយក្រែនបានចាក់សោបិទជនស៊ីវិលនៅជាន់ខាងលើនៃអគារលំនៅដ្ឋាន និងបានដំឡើងសព្វាវុធ ក៏ដូចជាឧបករណ៍យោធានៅជាន់ផ្ទាល់ដី ដោយដឹងថា កងទ័ពរុស្ស៊ីមិនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ ។
លោក ពូទីន បាននិយាយថា “ជំនួសឲ្យការបំពេញតាមការសន្យាក្នុងការដកឧបករណ៍ទាំងនេះចេញពីអគារលំនៅដ្ឋាន សាលាមត្តេយ្យ មន្ទីរពេទ្យ ផ្ទុយទៅវិញពួកគេបានដាក់រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់នៅទីនោះ ដោយដើរតួជាពួកហ្វាស៊ីស ។

សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានជួបការខឹងសម្បារជាអន្តរជាតិដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏ដូចជាក្នុងចំណោមប្រទេសដទៃទៀតផងដែរ ដោយអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹងលើទីក្រុងមូស្គូ ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិល ២២៧ នាក់ត្រូវបានសម្លាប់ និង ៥២៥ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ។ យ៉ាងណាមិញ អាជ្ញាធរអ៊ុយក្រែនបានដាក់ចំនួនអ្នកស្លាប់ដល់ទៅជាង ២ ពាន់នាក់ឯណោះ ។
ចំណែកទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ១ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេទ័ពកំពូលសំណព្វចិត្តលោក ពូទីន ត្រូវទាហាន អ៊ុយក្រែន បាញ់សម្លាប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ