Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​កំពុង​ធ្វើ​សង្រ្គាម​សេដ្ឋកិច្ចប្រឆាំង រុស្ស៊ី

បានផុស

នៅ

ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកបានចាប់ផ្តើម “សង្រ្គាមសេដ្ឋកិច្ច” ប្រឆាំងនឹងប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប្រធានាធិបតីលោក Dmitry Peskov បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធ ហើយវាកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារបានប្រកាសហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ី រួមទាំងប្រេង និងឧស្ម័នធម្មជាតិ ជុំវិញការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។

លោក Peskov បាននិយាយថា “គ្មានការសង្ស័យឡើយ សហរដ្ឋអាមេរិកបានប្រកាសសង្រ្គាមសេដ្ឋកិច្ច ហើយកំពុងធ្វើវា” ។

លោកបាននិយាយថា “រុស្ស៊ីនឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីការវិភាគលើការសម្រេចចិត្តរបស់លោក បៃដិន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ្នកបាញ់ស៊ីបសាហាវបំផុតលើលោកមកជួយប្រយុទ្ធឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម