Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋី រុស្ស៊ី ទៅទីក្រុងឌូបៃដើម្បីគេចពីការដាក់ទណ្ឌកម្ម

បានផុស

នៅ

សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រជាជនរុស្ស៊ីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្វែរមូលនិធិរបស់ពួកគេពីអឺរ៉ុបទៅកាន់ទីក្រុងឌូបៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ប្រភពចេញពីច្បាប់ហិរញ្ញវត្ថុនៅក្នុងរដ្ឋឈូងសមុទ្របានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងបង្វែរមូលនិធិរបស់មហាសេដ្ឋីរុស្ស៊ីកើតឡើង គឺដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើពួកគេជុំវិញសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ។

យោងតាមប្រភពរបស់ Reuters បានឲ្យដឹងទៀតថា ពលរដ្ឋរុស្ស៊ីបាននិងកំពុងបង្វែរមូលនិធិរបស់ពួកគេពីប្រទេសស្វីស និងចក្រភពអង់គ្លេសទៅកាន់ទីក្រុងឌូបៃ បន្ទាប់ពីប្រទេសទាំងពីរបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបានគំរាមបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញ និងអ្នកនយោបាយដ៏លេចធ្លោរបស់រុស្ស៊ី ។

គួរបញ្ជាក់ថា ទីក្រុង​ឌូបៃ​ជា​គោលដៅ​ទេសចរណ៍​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​សាកល ហើយទីក្រុងមួយនេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​តំបន់ជាច្រើនផងដែរ ។

ទន្ទឹមនោះ ការបដិសេធរបស់អារ៉ាប់រួមនាពេលថ្មីៗនេះក្នុងការថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែននៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ហាក់ដូចជាបង្ហាញសញ្ញាដល់អ្នកមានរុស្ស៊ីបង្វែរទ្រពសម្បតិ្ត ឬមូលនិធិរបស់ពួកគេទៅកាន់ទីក្រុងឌូបៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក Zelensky បញ្ជាក់គោលបំណងរបស់ អ៊ុយក្រែន មុនកិច្ចប្រជុំជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម