ព័ត៌មានអន្ដរជាតិ
ថៃអនុញ្ញាតឲ្យប្រជាជនប្រារព្ធពិធីឆ្លងឆ្នាំថ្មី តែត្រូវគោរពតាមគោលការណ៍ទាំងនេះ
លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខភាពសាធារណៈនៃប្រទេសថៃនៅថ្ងៃចន្ទនេះបានជំរុញឲ្យប្រជាជនថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើគម្លាតសង្គម និងគោលការណ៍សុខភាពផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងការប្រារព្ធពិធីឆ្លងឆ្នាំថ្មីខាងមុខនេះ ។
លោក Anutin បាននិយាយថា អាជ្ញាធរនឹងមិនបញ្ឈប់ប្រជាជនមិនឲ្យរៀបចំ ឬចូលរួមក្នុងពិធីអបអរឆ្លងឆ្នាំថ្មី និងព្រឹត្តិការណ៍រាប់ថយក្រោយនោះទេ ប៉ុន្តែប្រជាជននឹងត្រូវគោរពយ៉ាងតឹងរ៉ឹងនូវការរឹតត្បិតនៃច្បាប់ការពារជំងឺកូវីដ ១៩ ។

លោករដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈបាននិយាយថា វិធានការណ៍ប្រឆាំងនឹងរោគរាតត្បាតអំពាវនាវឲ្យអ្នកចូលឆ្នាំថ្មីទាំងអស់ត្រូវពិនិត្យសីតុណ្ហភាពរាងកាយរបស់ពួកគេដើម្បីរកមើលជំងឺគ្រុនក្ដៅ ពាក់ម៉ាស លាងដៃជាមួយជែល ឬអាល់កុល និងរក្សាគម្លាតគ្នាទៅវិញទៅមក ។
ទន្ទឹមនឹងនេះដែរលោក Anutin បាននិយាយថា អាជ្ញាធរនៅភាគឦសាននៃខេត្ត Nakhon Ratchasima ដែលការប្រគុំតន្រ្តីដ៏ធំមួយត្រូវបានធ្វើឡើងនៅជិតឧទ្យានជាតិ Khao Yai កាលពីចុងសប្តាហ៍មិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នករៀបចំការប្រគំតន្ត្រីនៅឡើយទេសម្រាប់ការបើកឲ្យចូលទស្សនារហូតដល់ទៅ ៨ ម៉ោង ។
យោងតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថា អ្នកទស្សនាការប្រគំតន្ត្រីជាច្រើនខកខានមិនបានពាក់ម៉ាស និងមិនអើពើនឹងច្បាប់គម្លាតសង្គមជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


