ព័ត៌មានអន្ដរជាតិ
ប៉ម Eiffel ប្រទេសបារាំង កើនកម្ពស់ ៦ម៉ែត្រ ព្រោះរឿងមួយ
ប៉ម Eiffel របស់ប៉ារីស ប្រទេសបារាំង បានកើនកម្ពស់ ៦ម៉ែត្រ (១៩.៦៩ ហ្វីត) ទៀត កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីអង់តែនវិទ្យុឌីជីថលថ្មីមួយត្រូវបានភ្ជាប់ទៅកំពូលនៃប៉មនេះ។
យោងតាមការចុះផ្សាយពី Reuters បានឱ្យដឹងថា ប៉មនេះត្រូវបានសាងសង់ឡើងដោយ Gustave Eiffel នៅចុងសតវត្សទី១៩ ដែលច្ចុប្បន្ននេះវាមានកម្ពស់ ៣៣០ម៉ែត្រ បន្ទាប់ពីអង់តែន DAB+ ឌីជីថល ត្រូវបានតំឡើងពីលើកំពូល ដោយឧទ្ធម្ភាគចក្រ។
ប្រភពបន្តថា ក្នុងអំឡុងពេលនៃការសាងសង់ ប៉ម Eiffel បានវ៉ាដាច់វិមាន Washington ក្លាយជាសំណង់ដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ហើយវាបានកាន់តំណែងនេះអស់រយៈពេល ៤ទសវត្សរ៍ រហូតដល់អគារ Chrysler ក្នុងទីក្រុងញូវយ៉ក បានបញ្ចប់នៅឆ្នាំ ១៩២៩ ទើបអគារ Chrysler បានដណ្ដើមតំណែងខ្ពស់ជាងគេវិញម្ដង។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលកម្ពស់ប៉ម Eiffel ប្រែប្រួលបែបនេះ ព្រោះពេលកន្លងមក នៅពេលដែលអង់តែនចាស់ត្រូវជំនួសដោយអង់តែនថ្មី វាតែងផ្លាស់ប្ដូរកម្ពស់ជានិច្ច៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកវិទ្យាសាស្រ្តប្រាប់ពេលវេលានៃ ព្រឹត្តិការណ៍ធ្វើឲ្យជីវិតលើផែនដីត្រូវផុតពូជ ទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


