ព័ត៌មានអន្ដរជាតិ
ព័ត៌មានរដ្ឋផ្សាយថា គ្មានអ្នកនៅរស់រកឃើញពីការធ្លាក់យន្តហោះនៅចិនទេ
គ្មានអ្នករស់រានមានជីវិតណាម្នាក់ត្រូវបានរកឃើញទេ ខណៈការរុករកនៅតែបន្តរហូតដល់ថ្ងៃអង្គារ៍ ទី២២ ខែមីនា នេះពីគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន China Eastern ដែលមានអ្នកដំណើរ១៣២នាក់។ នេះជាគ្រោះថ្នាក់ធ្លាក់យន្តហោះអាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនៅប្រទេសចិន។
ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយនៅព្រឹកថ្ងៃអង្គារ៍នេះ បន្ទាប់ពីការធ្លាក់រយៈពេលជាង១៨ម៉ោងថា ៖«បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែរហូតដល់ពេលនេះ គ្មាននរណាម្នាក់នៅលើយន្តហោះត្រូវបានរកឃើញរស់រានមានជីវិតទេ»។

យន្តហោះ Boeing 737-800 បានធ្លាក់នៅជិតទីក្រុង Wuzhou ក្នុងតំបន់ Guangxi ខណៈពេលកំពុងហោះហើរចេញពីទីក្រុង Kunming ភាគខាងត្បូងខេត្ត Yunnan ទៅកាន់ Guangzhou តាមបណ្តោយឆ្នេរសមុទ្រខាងកើត។ ពេលធ្លាក់វាបានផ្ទុះជាអគ្គីភ័យឆាប់ឆេះយ៉ាងធំដែលត្រូវបានមើលឃើញតាមរយៈផ្កាយរណបរបស់ NASA។
តាមការផ្សាយរបស់ Xinhua យោងតាមអ្នកជួយសង្គ្រោះថា គ្រោះថ្នាក់នេះបានធ្វើឲ្យមានរណ្តៅជ្រៅនៅលើភ្នំ។ សេចក្តីរាយការណ៍ថា ដ្រូន និងការរុករកដោយដៃត្រូវបានធ្វើដើម្បីស្វែងរកប្រអប់ខ្មៅដែលរក្សាទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងសម្រាប់ការស៊ើបអង្កេត។
យោងតាមទិន្នន័យពី FlightRadar24.com បានបង្ហាញថា ជើងហោះហើរ 5735 របស់ក្រុមហ៊ុន China Eastern បានកំពុងហោះហើរក្នុងល្បឿន៨៤២គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលដាំក្បាលបោះពូយចុះក្រោមយ៉ាងលឿនវេលាម៉ោង២.២០នាទីរសៀល។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលបាននិយាយថា យន្តហោះដឹកអ្នកដំណើរ១២៣នាក់ និងបុគ្គលិកបម្រើការងារ៩នាក់។
លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានអំពាវនាវឲ្យមានប្រតិបត្តិការសង្គ្រោះបន្ទាន់ និងឲ្យស៊ើបអង្កេតភ្លាមៗដែរជុំវិញគ្រោះថ្នាក់ដ៏អាក្រក់បំផុតនេះ ព្រមទាំងជំរុញឲ្យធានាសុវត្ថិភាពការហោះហើរស៊ីវិល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា