ព័ត៌មានអន្ដរជាតិ
សងសឹកវិញហើយ រុស្ស៊ី កំពុងបណ្ដេញមន្ត្រីការទូត អាមេរិក ចេញពីប្រទេស
រុស្ស៊ីនិយាយថាខ្លួនកំពុងបណ្ដេញអ្នកការទូតអាមេរិកជាការឆ្លើយតបនឹងចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបណ្ដេញអ្នកការទូតរុស្ស៊ីដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កចំនួន ១២ នាក់ចេញពីអង្គការសហប្រជាជាតិកាលពីខែមុន ។

ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងទៅស្ថានទូតអាមេរិកនៅទីក្រុងមូស្គូអំពីការបណ្ដេញនេះកាលពីថ្ងៃពុធ ។ ក្រសួងមិនបាននិយាយថាតើមន្ត្រីការទូតអាមេរិកប៉ុន្មាននាក់នឹងត្រូវបណ្តេញចេញពីប្រទេសនោះទេ ។
តាមសេចក្តីរាយការណ៍ក្រសួងបានប្រាប់សហរដ្ឋអាមេរិកថា រាល់សកម្មភាពអរិភាពប្រឆាំងនឹងរុស្ស៊ីនឹងបង្កឲ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅវិញផងដែរ ។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា “វានឹងពិបាកសម្រាប់ស្ថានទូតអាមេរិកក្នុងទីក្រុងមូស្គូក្នុងការបន្តដំណើរការប្រសិនបើមានការបណ្ដេញបុគ្គលិកចេញបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលនៃជម្លោះ ក៏ដូចជាភាពតានតឹងកំពុងកើនឡើង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ថ្កោលទោស អាមេរិក ចំពោះការបញ្ឆេះសង្គ្រាមអាវុធគីមីលើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


