Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អាមេរិក ចង់បង្កើតទីភ្នាក់ងារចម្លងមេរោគប្រភេទថ្មី ក្នុងមន្ទីរ ពិសោធន៍ជីវសាស្ត្រនៅ អ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការពិតថ្មីនៃការជាប់ពាក់ព័ន្ធរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍសមាសធាតុអាវុធជីវសាស្រ្តនៅក្នុងមន្ទីរពិសោធន៍ប្រទេសអ៊ុយក្រែនត្រូវបានបង្ហាញឲ្យដឹង ។

លោក Igor Konashenkov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា គម្រោងនៃការចូលរួមដោយផ្ទាល់របស់មន្ទីរបញ្ចកោណក្នុងមន្ទីរពិសោធន៍ប្រទេសអ៊ុយក្រែនគឺសំដៅទទួលបាន និងបង្កើតទីភ្នាក់ងារចម្លងរោគប្រភេទថ្មីៗ ។

លោក Konashenkov ក៏បាននិយាយផងដែរថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រសួងការពារជាតិរុស្ស៊ីនឹងបង្ហាញឯកសារដើមដែលបង្ហាញថា គម្រោងជីវសាស្រ្ត “UP2” ត្រូវបានបង្កើតឡើង និងអនុម័តនៅក្នុងមន្ទីរបញ្ចកោណរបស់អាមេរិក ។

ទោះយ៉ាងណា ខណៈពេលនេះក្រសួងការពារជាតិរុស្ស៊ីនៅតែស្ថិតក្នុងការបន្តសិក្សាឯកសារដែលទទួលបានពីបុគ្គលិកនៃមន្ទីរពិសោធន៍ជីវសាស្ត្រអ៊ុយក្រែនអំពីសកម្មភាពជីវសាស្ត្រយោធាសម្ងាត់របស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន ។

គួរបញ្ជាក់ថា ជាផ្នែកមួយនៃប្រតិបត្តិការពិសេសដែលបានបើកដំណើរការក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានរកឃើញមន្ទីរពិសោធន៍ជីវសាស្ត្រដែលស្ថិតក្រោមបញ្ជារបស់អាមេរិកចំនួន ៣០ នៅក្នុងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន ​អះអាង​ថា​ បានកម្ទេច​នាវា​ចម្បាំង​ខ្នាតធំរបស់ រុស្ស៊ី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម