ព័ត៌មានអន្ដរជាតិ
អង់គ្លេស បង្ហាញលក្ខខណ្ឌ បើរុស្ស៊ីធ្វើបាន នោះទណ្ឌកម្មនឹងដកចេញ
យោងតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss, ទណ្ឌកម្មដែលដាក់លើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី អាចនឹងត្រូវបានដកវិញ ប្រសិនបើរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។

លោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Telegraph ថា “ទណ្ឌកម្មទាំងនោះ គួរតែដកចេញដោយបទឈប់បាញ់ពេញលេញ និងការដកទ័ព ប៉ុន្តែក៏ត្រូវមានការប្ដេជ្ញាចិត្តថា នឹងមិនមានការវាយលុកទៀតដែរ។ ហើយក៏មានឱកាសក្នុងការដាក់ទណ្ឌកម្មឡើងវិញផងដែរ ប្រសិនបើមានការលុកលុយបន្ថែមទៀតនាពេលអនាគត”។

រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានដាក់ទណ្ឌកម្មលើធនាគារដែលមានទ្រព្យសម្បត្តិសរុប ៥០០ ពាន់លានផោន (៦៥៩ពាន់លានដុល្លារ) ក៏ដូចជា មហាសេដ្ឋី និងសមាជិកគ្រួសាររុស្ស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធជាង ១៥០ ពាន់លានផោន (១៩៨ ពាន់លានដុល្លារ)៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Al Jazeera
ចុចអាន៖ សមាជិកណាតូមួយ ច្រានចោលសំណើសុំអាវុធរបស់អ៊ុយក្រែន ព្រោះមិនចង់ពាក់ព័ន្ធសង្គ្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


