Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូមួយ ច្រានចោលសំណើសុំអាវុធរបស់អ៊ុយក្រែន ព្រោះមិនចង់ពាក់ព័ន្ធសង្គ្រាម

បានផុស

នៅ

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលសុំអាវុធ និងឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងរុស្ស៊ី ដោយនិយាយថា វានឹងជាការប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសហុងគ្រី។

អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltan Kovacs បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Orban បានច្រានចោលការទាមទាររបស់លោក Zelensky នៅក្រុមប្រឹក្សាអឺរ៉ុប ព្រោះវាផ្ទុយនឹងផលប្រយោជន៍របស់ប្រទេស ហុងគ្រី។

តាមសម្តីលោក Kovacs, ហុងគ្រី ចង់នៅឆ្ងាយពីសង្រ្គាមនេះ ដូច្នេះខ្លួននឹងមិនអនុញ្ញាតឲ្យមានការផ្ទេរអាវុធ ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។

ចំណែកលោក Orban និយាយថា ជនជាតិភាគតិចហុងគ្រី នៅភាគខាងលិចប្រទេសអ៊ុយក្រែន នឹងរងការគំរាមកំហែង ប្រសិនបើហុងគ្រីបញ្ជូនអាវុធទៅឲ្យទីក្រុង កៀវ។

ថ្វីបើ ហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុប និងណាតូ បានបដិសេធបញ្ជូនជំនួយយោធាទៅទីក្រុងកៀវ ឬអនុញ្ញាតឲ្យវាឆ្លងកាត់ទឹកដីរបស់ខ្លួនក៏ដោយ ប៉ុន្តែហុងគ្រីបានអនុញ្ញាតឲ្យជនភៀសខ្លួនអ៊ុយក្រែនជាងកន្លះលាននាក់ ចូលទឹកដីរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដឹងមូលហេតុ នៃការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ រដ្ឋមន្ត្រីការពារជាតិរុស្សី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម