Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសបទឈប់បាញ់ក្នុងទីក្រុង Mariupol ដើម្បីជម្លៀសជនស៊ីវិល (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ក្នុងតំបន់ ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលត្រូវបានជម្លៀសចេញពីទីក្រុងកំពង់ផែ Mariupol ដែលឡោមព័ទ្ធរបស់ប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is 2022-03-30T202726Z_1459968379_RC20DT9CXCJN_RTRMADP_3_UKRAINE-CRISIS-MARIUPOL.webp

ក្រសួងនិយាយថា ច្រករបៀងមនុស្សធម៌ពី Mariupol ទៅ Zaporizhzhia តាមរយៈកំពង់ផែ Berdiansk ដែលគ្រប់គ្រងដោយរុស្ស៊ី នឹងបើកចាប់ពីម៉ោង១០ព្រឹក នៅថ្ងៃព្រហស្បតិ៍ទី៣១ខែមីនានេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង, “ដើម្បីឲ្យប្រតិបត្តិការមនុស្សធម៌នេះទទួលជោគជ័យ យើងសូមស្នើឲ្យអនុវត្តបទឈប់បាញ់ ដោយមានការចូលរួមដោយផ្ទាល់ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)”។

This image has an empty alt attribute; its file name is 2022-03-30T193014Z_685822970_RC21DT9LSFJT_RTRMADP_3_UKRAINE-CRISIS-MARIUPOL.webp

ស្របពេលជាមួយគ្នានោះ ក្រសួងរុស្ស៊ីបានស្នើឲ្យទីក្រុង កៀវ ធានាការគោរពដោយគ្មានលក្ខខណ្ឌ សម្រាប់បទឈប់បាញ់ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីរុស្ស៊ី, UNHCR និង ICRC មុនម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ី ប្រដាប់អាវុធនុយក្លេអ៊ែរ ហោះចូលដែនអាកាស ស៊ុយអែត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម