ព័ត៌មានអន្ដរជាតិ
មេបញ្ជាការកំពូលអាមេរិកប្រចាំអឺរ៉ុប ទទួលស្គាល់ថា រដ្ឋបាលលោក បៃដិន បរាជ័យក្នុងការរារាំង និងកំញើញលោក ពូទីន (មានវីដេអូ)
មេបញ្ជាការកងកម្លាំងអាមេរិកនៅអឺរ៉ុប កាលពីថ្ងៃពុធទី៣០ខែមីនា បានទទួលស្គាល់ថា ការលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន លើអ៊ុយក្រែន បានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក បៃដិន ក្នុងការរារាំង និងកំញើញ មេដឹកនាំរុស្ស៊ី បានទទួលបរាជ័យ។

ក្នុងអំឡុងពេលមានការវាយលុក លោកប្រធានាធិបតី ចូ បៃដិន បានធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបង្កើនការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងដាក់ពង្រាយកងទ័ព ដើម្បីពង្រឹងផ្នែកខាងកើតរបស់ ណាតូ។
កាលពីសប្តាហ៍មុន លោក បៃដិន បាននិយាយខ្លួនឯងថា វាមិនមែនជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកំញើញនោះទេ ប៉ុន្តែពេលបង្ហាញខ្លួននៅចំពោះមុខសមាជិកសភា មេបញ្ជាការរបស់លោកប្រចាំទ្វីបអឺរ៉ុប គឺលោកឧត្តមសេនីយ៍ Tod Wolters បានផ្តល់ការវាយតម្លៃខុសគ្នាខណៈ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក Mike Gallagher ស៊ើបអង្កេតយុទ្ធសាស្ត្រនេះ។

លោក Gallagher សួរថា “អ្នកជាមេបញ្ជាការប្រយុទ្ធ តើអ្នកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរភ្នាក់ងារ ដែលមានបំណងរារាំងលោក Vladimir Putin ពីការវាយលុកនៅអ៊ុយក្រែនដែរឬទេ?”។
លោក Wolters ឆ្លើយថា “នោះជាការត្រឹមត្រូវ។ រារាំង និងកំញើញ”។

លោក Gallagher បន្តថា “តើវាយុត្តិធម៌ទេ ក្នុងការនិយាយថា ការរារាំងបានបរាជ័យនៅប្រទេសអ៊ុយក្រែន?”។
ប្រមុខបញ្ជាការអឺរ៉ុបឆ្លើយថា “ទី១ ខ្ញុំចង់និយាយថា សាមគ្គីភាពរបស់ណាតូនៅតែមាន” មុនពេលត្រូវបានរំខានដោយលោក Gallagher ដែលជំរុញឲ្យផ្តល់ចម្លើយដោយផ្ទាល់។

លោក Wolters ឆ្លើយថា “ខ្ញុំមិនអាចប្រកែកជាមួយនឹងការសន្និដ្ឋានរបស់អ្នកបានទេ”។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលលោក បៃដិន ទទូចថា យុទ្ធសាស្ត្ររបស់ខ្លួនមិនបរាជ័យទេ ព្រោះទណ្ឌកម្មរបស់ខ្លួនមិនដែលត្រូវបានបង្កើតឡើងជាការរារាំងឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តៃវ៉ាន់ កំពុង សិក្សា យុទ្ធសាស្ត្រ សង្គ្រាម ដែល អ៊ុយក្រែន ប្រើ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


