ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក ហោះឆ្វែលកៀកព្រំដែនរុស្ស៊ី
យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកមួយគ្រឿង ត្រូវបានគេប្រទះឃើញហោះឆ្វែលនៅជិតព្រំដែនរុស្ស៊ី ក្នុងសារព្រមានច្បាស់ៗទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីរុស្សីបានបញ្ជូនយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែទៅប្រទេសស៊ុយអែត ប៉ុន្តែត្រូវបានស្ទាក់ដោយយន្តហោះចម្បាំងស៊ុយអែត។
យោងតាមទិន្នន័យរបស់ Flightradar, យន្តហោះធុន B-52H Stratofortress របស់អាមេរិក បានហោះចេញពីអាកាសយានដ្ឋាន Cotswold កាលពីថ្ងៃសុក្រទី០១ខែមេសា។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតបានរាយការណ៍នៅថ្ងៃមុននោះថា យន្តហោះចម្បាំង៤គ្រឿងរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានហោះលើសមុទ្រ បាល់ទិក ឆ្ពោះទៅកាន់កោះ Gotland ។
ទូរទស្សន៍ TV4, Expressen និង Aftonbladet សុទ្ធតែបានរាយការណ៍ថា ទាំងនោះគឺជាយន្តហោះទម្លាក់គ្រាប់បែកធុន Sukhoi Su-24 ចំនួនពីរគ្រឿង និងយន្តហោះចម្បាំង Sukhoi Su-27 ចំនួនពីរគ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sun
ចុចអាន៖ អ៊ុយក្រែន ចេញមុខបដិសេធ មិនបានវាយប្រហាររោងចក្រប្រេងរុស្ស៊ី ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


