Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា រុស្ស៊ី កំពុងដកទ័ពមែន តែនៅបង្កប់មីនតោនពេញទឹកដី អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានអំពីគ្រាប់មីនតោនដែលបន្សល់ទុកដោយទាហានរុស្ស៊ី បើទោះជាកំពុងដកថយពីជាយក្រុងកៀវក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីកំពុងចាកចេញពីទីតាំងរបស់ពួកគេបន្តិចម្តងៗនៅភាគខាងជើងអ៊ុយក្រែន ។

ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​បន្ថែមថា ពួកគេក៏​កំពុង​បង្កប់​គ្រាប់​មីន​ពាសពេញ​ទឹកដីរបស់យើង ហើយ​បាន​ជំរុញ​ប្រជាជន​កុំឲ្យ​ត្រឡប់​ទៅ​តំបន់​ទាំងនោះ​វិញផងដែរ ​។

ទន្ទឹមនោះរដ្ឋាភិបាល​អ៊ុយក្រែន​បាន​និយាយ​ថា ពួកគេក៏​បានវាយ​ដណ្តើម​យក​ទីក្រុង និង​ភូមិ​ជាង ៣០ ពីកងកម្លាំងរបស់រុស្ស៊ីមក​វិញផងដែរ ។

ចំណែកក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្តើមយកភូមិជាច្រើននៅភាគខាងកើតនៃទីក្រុង Kyiv ហើយកំពុងចល័តកងទ័ពពីទីក្រុង Irpin ឆ្ពោះទៅកាន់ទីក្រុង Bucha និង Hostomel នៅភាគខាងជើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លើកដំបូង អ៊ុយក្រែន ប្រើមីស៊ីលល្បឿនលឿនជាសំឡេងរបស់ អង់គ្លេស បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម